ស្វែងរកពួកយើង:

Loading Ad...

ថេប្លេត Honor Pad 20 បង្ហាញខ្លួនជាមួយអេក្រង់ទំហំ 12.1 អ៊ីង មានពលថ្ម 10100mAh រួមជាមួយជំនួយការសិក្សាឆ្លាតវៃ AI

ដោយ

ជុំ ប៉េងលីន

29 ឧសភា 2026 10:24 ព្រឹក

អាន 2 នាទី

Article image

ក្រុមហ៊ុន Honor បានបង្ហាញចេញនូវថេប្លេត Pad 20 នៅក្នុងប្រទេសចិន ហើយថេប្លេតនេះ មានថាមពលថ្មធំ និងបច្ចេកវិទ្យា AI សម្រាប់ផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ការសិក្សារៀនសូត្រកាន់តែរលូន និងផលិតភាពការងារដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ខុសប្លែកពីថេប្លេត Flagships ជាច្រើនទៀតនោះ ថេប្លេត Honor Pad 20 នេះ មានការ upgrade ច្រើនទៅលើផ្នែក Hardware / Software របស់ស្មាតហ្វូននេះ។ 

ទៅលើការឌីស្សាញនោះ ថេប្លេត Honor Pad 20 នេះ មានការឌីស្សាញរូបរាងស្តើងជាមួយនឹងកាមេរ៉ាមូលនៅខាងក្រោយ។ ថេប្លេតនេះមាន 3 ពណ៌គឺ Forest Green, Dazzling Pink និង Unusually Gray។ ថេប្លេតនេះមានវិមាត្រ 277.07x179.28x6.29mm និងទម្ងន់ 525g។ ថេប្លេតថ្មីនេះ មានអេក្រង់ទំហំ 12.1 អ៊ីង កម្រិត 3K resolution TFT LCD (IPS) Full-Color Paper-Like Screen ជាមួយនឹងកម្រិតភាពច្បាស់ 120Hz High Refresh Rate, កម្រិតពន្លឺ 700nits, DCI-P3 Wide Color Gamut និងកម្រិតពណ៌ 1.07 ពាន់លានពណ៌ Colors រួមនិង 292 PPI ហើយនិងមានទំហំ Screen-to-Body Ratio 88%។

បើមើលទៅលើអេក្រង់នោះ ក្រុមហ៊ុន Honor ក៏ប្រើប្រាស់នូវដំណោះស្រាយ Dual-Layer AG ដែលអាចកាត់បន្ថយទៅលើពន្លឺចាំងចូលអេក្រង់ដល់ទៅ 99% ថែមទៀតផង។លក្ខណៈពិសេសមួយទៀតរបស់ថេប្លេតនេះ គឺបច្ចេកវិទ្យា AI ដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការស្រាវជ្រាវ រៀនសូត និងផែនការជាច្រើនទៀត។ ថេប្លេត Honor Pad 20 នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Mobile ជំនាន់ទី 3 ថាមពលថ្មទំហំ 10100mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 66W fast charging ជាមួយនឹងឆ្នាំងសាក 45W charger ហើយក៏មានការទ្រទ្រង់នូវ Magic-Pencil 4s Stylus។

ខាងក្រោមនេះគឺជាតម្លៃថេប្លេត៖

• Pad 20 Elastic Edition (6GB+128GB) = 1899 យ៉ន់
• Pad 20 Elastic Edition (8GB+128GB) = 2099 យ៉ន់ Standard Pad 20 (8GB+256GB) = 2599 យ៉ន់
• Pad 20 Soft-Light Edition (8GB+256GB) = 2899 យ៉ន់
• Pad 20 Soft-Light Edition (12GB+256GB) = 3299 យ៉ន់
Article image