ស្វែងរកពួកយើង:

ថេប្លេត OPPO Pad Mini បង្ហាញខ្លួនជាផ្លូវការជាមួយបន្ទះឈីប Snapdragon 8 Gen 5 និងអេក្រង់ល្បឿន 144Hz

ដោយ

ជុំ ប៉េងលីន

22 មេសា 2026 01:43 រសៀល

អាន 2 នាទី


Article image
ដូចការគ្រោងទុក ក្រុមហ៊ុន OPPO បានបង្ហាញនូវផលិតផលប្រណិតៗជាច្រើននៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីៗរបស់ខ្លួននៅថ្ងៃនេះ ដែលផលិតផលទាំងនោះ រួមមានដូចជា Find X9 Ultra, Find X9s Pro និង Find X9s ជាមួយនឹងផលិតផលជាច្រើនទៀតក្នុងនោះក៏មានថេប្លេតផងដែរ។ ហើយនៅក្នុងចំណោមផលិតផលទាំងអស់នេះ ថេប្លេត OPPO Pad Mini ត្រូវបានបង្ហាញវត្តមានជាផ្លូវការណ៌ នៅក្នុងនាមជាថេប្លេតរូបរាងតូច តែសមត្ថភាពខ្លាំងក្លា។

Article image
ថេប្លេត OPPO Pad Mini នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ជាមួយនឹង LPDDR5X RAM និង UFS 4.1 storage។ ថេប្លេតថ្មីនេះ ដំនើរការនូវ ColorOS 16 ហើយក៏មាន Tools មានប្រយោជន៍ជាច្រើនទៀតផងដែរ នៅក្នុងនោះមានដូចជា PC-level WPS, file management features និង cross-device collaboration ជាដើម។ ថេប្លេត OPPO Pad Mini នេះ មានអេក្រង់ទំហំ 8.8 អ៊ីង AMOLED Display ជាមួយនឹងខ្នាត 3:2 Aspect Ratio និងមានកម្រិតភាពច្បាស់ 2520x1680pixels។

Article image
បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានការទ្រទ្រង់នូវ Adaptive Refresh Rate Ranging ចាប់ពី 60Hz ទៅ 144Hz ជាមួយនឹងពន្លឺអេក្រង់ 1600 nits ទៀតផង។ អ្វីដែលពិសេសអេក្រង់ថេប្លេតថ្មីនេះ មានគែម bezels ស្តើង និងការពង្រឹងទៅលើ pixel density ខ្ពស់សម្រាប់ជំនួយដល់ការមើល ការអាន និងការកម្សាន្តជាដើម។ ទាក់ទងនិងកាមេរ៉ានៅលើថេប្លេតនេះបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ការខល និងការថតរូបភាពបានច្បាស់។

Article image
ថេប្លេតនេះមានថាមពលថ្មទំហំ 8000mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 67W fast charging ហើយនិងមានមកជាមួយនូវ Wi-Fi 7, USB Type-C connectivity, dual speakers និងកម្រាស់ស្តើងត្រឹមតែ 5.3mm។ ថេប្លេត OPPO Pad Mini នេះមានតម្លៃ 3,199 យ៉ន់ (~$470) សម្រាប់ទំហំ 8GB+256GB ខណៈពេលដែលទំហំ 12GB+256GB យ៉ន់ មានតម្លៃ 3,499 យ៉ន់ (~$510)។ សម្រាប់ទំហំ 12GB+512GB មានតម្លៃ 3,999 យ៉ន់ (~$760)។ ថេប្លេតនេះ បានបង្ហាញខ្លួនជាមួយនឹងពណ៌ Mint Green, Monet Purple និង Space Grey ហើយនិងមានគោលដៅសម្រាប់អ្នកប្រើប្រាស់ជាអ្នកធ្វើការ និងការកម្សាន្តផងដែរ៕
ថេប្លេត OPPO Pad Mini បង្ហាញខ្លួនជាផ្លូវការជាមួយបន្ទះឈីប Snapdragon 8 Gen 5 និងអេក្រង់ល្បឿន 144Hz