ស្វែងរកពួកយើង:

ថេប្លេតជំនាន់ថ្មី HMD Tab Lite នឹងមានអេក្រង់ 8.7″ IPS បន្ទះឈីប Unisoc T610 លក់តម្លៃត្រឹមតែ 149 អ៊ឺរ៉ូ

ដោយ

Koun Jab Luffy

23 មិថុនា 2024 10:09 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន HMD Global មានគម្រោងក្នុងការបង្ហាញនូវថេប្លេតថ្មីមួយ ដែលមានឈ្មោះហៅថា HMD Slate Tab 5G។ នៅថ្ងៃនេះមានរូបភាព render ថ្មីរបស់ថេប្លេតនេះ ត្រូវបានទម្លាយនៅលើអនឡាញ និងមានការបញ្ជាក់ពីការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia Lumia អញ្ចឹង។ នៅពេលនេះ រូបភាពថេប្លេតថ្មីមួយទៀត ត្រូវបានគេមើលឃើញថា មានការចែកចាយនៅលើបណ្តាញសង្គម X ដោយអ្នកទម្លាយមួយរូបដែលមានឈ្មោះថា @smashx_60 ។
ថេប្លេតថ្មីនេះ អាចនឹងមានឈ្មោះហៅថា HMD Tab Lite។ បើមើលទៅលើការឌីស្សាញរូបរាងរបស់ថេប្លេតនេះ គឺមានការឌីស្សាញគែមមូល និងគែម bezels ស្តើង ដែលផ្តល់នូវភាពងាយនៅក្នុងការប្រើប្រាស់។ អេក្រង់របស់ថេប្លេតនេះ មានទំហំ 8.7-អ៊ីង IPS display បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 1340x800 pixels និងមានការគាំទ្រដោយពន្លឺអេក្រង់ កម្រិត 560 nits។
ថេប្លេតនេះ ដំណើរការនូវបន្ទះឈីប Unisoc T610 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ ថេប្លេតនេះ ជាប្រភេទ 4G មានថាមពលថ្មទំហំ 5,500 mAh ដែលមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 18W wired charging ផងដែរ។ ថេប្លេត HMD Tab Lite នេះ មានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP។
Article image
ថេប្លេតនេះ អាចនឹងក្លាយជាជំនាន់ថ្មីនៃថេប្លេត Nokia T10 ដែលមានអេក្រង់ទំហំ 8-អ៊ីង display, Unisoc T606 និងកាមេរ៉ា 2 គ្រាប់ ដែលមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 2MP។ ថេប្លេតនេះ មានថាមពលថ្មទំហំ 5500 mAh។ HMD Tab Lite នេះ នឹងមានតម្លៃ 149 អ៊ឺរ៉ូ ដែលទាបជាងថេប្លេត Nokia T10 ដាក់ល់កន្លងដែលមានតម្លៃ 160 អ៊ឺរ៉ូ។ សម្រាប់កាលបរិច្ឆេទនៃការបង្ហាញថេប្លេតនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ថេប្លេតនេះមានពណ៌ខ្មៅ ខៀវ និងផ្កាឈូក៕
ថេប្លេតជំនាន់ថ្មី HMD Tab Lite នឹងមានអេក្រង់ 8.7″ IPS បន្ទះឈីប Unisoc T610 លក់តម្លៃត្រឹមតែ 149 អ៊ឺរ៉ូ