
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញចេញនូវថេប្លេត MatePad Pro 13.2 ដែលអាចស៊ីមកាតបាន ដែលម៉ូដែលនេះ មានការពេញនិយមខ្លាំងមែនទែន។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បាននាំយកនូវ version ដូចគ្នាសម្រាប់ Collector’s Edition ផងដែរ។ សម្រាប់ការឌីស្សាញទៅលើម៉ូដែលនេះ គឺមិនមានការផ្លាស់ប្តូរច្រើននោះទេ បើផ្អែកទៅលើម៉ូដែលធម្មតា សម្រាប់ភាពខុសគ្នាគឺទៅលើរ៉េម និងទំហំ Storage ប៉ុណ្ណោះ។
ជាមួយនិងនិងវត្តមានថេប្លេតប្រភេទ MatePad Pro 13.2 Collector Edition ដែលអាចប្រើប្រាស់ស៊ីមកាតបាននេះ គឺមានតម្លៃ 12999 យ៉ន់ ($1797) និងមានពណ៌ខ្មៅ ហើយនិងមានភ្ជាប់ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ សម្រាប់ Accessories ដែលមានមកជាមួយម៉ូដែលនេះ គឺមានដូចជា smart magnetic keyboard ផ្អែកនៅលើបច្ចេកវិទ្យា Nearlink technology, 3rd-generation M-Pencil និងកាសស្តាប់ FreeBuds Pro 3 ពណ៌ទឹកប្រាក់ដ៏ស្រស់ស្អាតថែមទៀតផង។
បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏ផ្តល់នូវសេវាកម្ម Huawei Care+ រយៈពេល 2 ឆ្នាំផងដែរ។ថេប្លេត Huawei MatePad Pro 13.2 Collector’s Edition ដំណើរការនៅលើបន្ទះឈីប Kirin 9000s ដោយភ្ជាប់ជាមួយនឹងផ្ទៃបំភាយកំដៅ thermal conductivity graphite stainless steel VC + 52000m.sq។ ថេប្លេតនេះ មានថាមពលថ្មទំហំ 10100mAh គាំទ្រជាមួយនឹង 88W fast charging ហើយការសាកថ្ម 40 នាទីគឺបានដល់ទៅ 85%។

នៅលើថេប្លេត MatePad Pro 13.2 នេះ គឺមានការបំពាក់នូវកាមេរ៉ាភ្លោះនៅខាងក្រោយ ដោយកាមេរ៉ាគោលមានទំហំ 13MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide lens។ កាមេរ៉ាខាងមុខរបស់ថេប្លេតនេះមានទំហំ 16MP selfie បំពាក់នូវមុខងារ ToF sensor សម្រាប់សម្គាល់មុខថែមទៀត។ បន្ថែមពីនេះ វាក៏មានស្រាប់ជាមួយនឹង HarmonyOS 4.0 ដែលមានការពង្រឹងទៅលើមុខងារ និងសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត៕
