
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៌ថា បានត្រៀមខ្លួនក្នុងការបង្ហាញនូវថេប្លេត MatePad ចុងក្រោយបំផុតរបស់ខ្លួន ដែលទើបនឹងទទួលបាននូវការអនុម័តបាននូវវិញ្ញាបនបត្រ Radio និងបណ្តាញ Network។ ថេប្លេតជំនាន់ថ្មីនេះគឺមានលេខកូដ TGR-L10 ដែលគេរំពឹងថា អាចនឹងក្លាយជាថេប្លេត MatePad series ចុងក្រោយបំផុត។ យោងតាមការអ្នកទម្លាយ @DigitalChatStation ដែលជាប្រភពជឿជាក់បាននោះ បានបង្ហាញថា ថេប្លេត TGR-L10 MatePad នេះនឹងមានកម្លាំងខ្លាំងក្លាដែលមានបន្ទះឈីប Kirin 9000។ បន្ទះឈីបនេះ ពិតជាខ្លាំងក្លាសម្រាប់ការងារ multi-tasking និងរលូនក្នុងការប្រើប្រាស់បំផុត។
នៅវិញ្ញាបនបត្រនេះថែមទាំងមានការបញ្ជាក់ថា ថេប្លេត MatePad TGR-L10 នេះនឹងទ្រទ្រង់នូវស្តង់ដារនៃបណ្តាញជាច្រើនដែលមានដូចជា TD-LTE, LTE FDD, WCDMA និង GSM ដែលធានាទៅលើការតភ្ជាប់បានយ៉ាងល្អ។ បន្ថែមពីនេះទៀតនោះ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញនូវថេប្លេត MatePad Paper ដែលមានការឌីស្សាញយ៉ាងពិសេសសម្រាប់ផលិតភាពការងារ និងប្រសិទ្ធិភាពខ្ពស់ថែមទៀតផង។ ថេប្លេតម៉ូដែលថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា Nearlink ដែលធានាទៅលើការតភ្ជាប់បានយ៉ាងរលូន និងការតភ្ជាប់ជាមួយនឹង keyboards និង accessories ជាច្រើនទៀតផង។

ថេប្លេត MatePad TGR-L10 និង MatePad Paper នឹងក្លាយជាឧបករណ៍ថ្មី ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បំផុតសម្រាប់ការប្រើប្រាស់។ សូមជំរាបថា ចំពោះលក្ខណៈសម្បត្តិលម្អិត ការឌីស្សាញ និងបច្ចេកវិទ្យាសាកថ្មរបស់ថេប្លេត MatePad TGR-L10 នៅមិនទាន់ទម្លាយនៅឡើយទេ៕
