ស្វែងរកពួកយើង:

ថេប្លេតជំនាន់ថ្មី OnePlus Pad 2 ត្រូវគេទម្លាយថា នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 អាចនឹងមានតម្លៃ $540

ដោយ

Koun Jab Luffy

17 មេសា 2024 03:16 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើថេប្លេតថ្នាក់ប្រណិតរបស់ខ្លួនថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ គឺមានឈ្មោះថា OnePlus Pad 2។ ថ្មីៗនេះតាមការបង្ហោះនៅលើបណ្តាញ X ដោយអ្នកទម្លាយ Max Jambor បានបញ្ជាក់កាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ថេប្លេតនេះផងដែរ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបង្ហាញពីបន្ទះឈីបថ្មី ដែលនឹងមានបំពាក់នៅលើថេប្លេតនេះហើយ។
បើតាមសេចក្តីរាយការណ៌របស់ Jambor បានទម្លាយថា OnePlus Pad 2 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលកន្លងមកមកដល់ពេលនេះ បន្ទះឈីប Snapdragon 8 Gen 3 នេះ នៅមិនទាន់មានការប្រើប្រាស់នៅលើថេប្លេតផ្សេងនៅឡើយទេ។ ថ្មីៗនេះមានការទម្លាយថា ថេប្លេត Xiaomi Pad 7 Pro ក៏អាចនឹងមានការបំពាក់បន្ទះបន្ទះឈីបដូចគ្នានេះដែរ។  សូមជំរាបថា OnePlus Pad បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំមុន ដែលម៉ូដែលនេះត្រូវបាន rebranded ចេញពី Oppo Pad 2។
Article image
ជាមួយគ្នានេះថ្មីៗនេះក៏មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន OPPO ក៏ប្រហែលជានឹងមានការបង្ហាញចេញនូវថេប្លេតថ្មីរបស់ខ្លួនម៉ូដែល  OPPO Pad 3 ជាមួយនិងបន្ទះឈីប Snapdragon 8 Gen 3 សម្រាប់ទីផ្សារប្រទេសចិនផងដែរ។ ថេប្លេតនេះ អាចនឹងបង្ហាញវត្តមានជាមួយនិង Reno 12 series នៅខែឧសភាខាងមុខនេះហើយ។ ហើយថេប្លេតនេះ ក៏នឹងអាច rebranded ទៅជា OnePlus Pad 2 ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារសកលដូចគ្នា។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយនូវព័ត៌មានមួយចំនួនរបស់ OnePlus Pad 3 នៅឡើយទេ។ ជាមួយនិងការទម្លាយនូវព័ត៌មានបន្ទះឈីប Snapdragon 8 Gen 3 នៅលើថេប្លេត OnePlus Pad 2 ត្រូវបានគេរំពឹងថា អាចនឹងមានតម្លៃដូចគ្នាជាមួយនិងជំនាន់មុនដែរ។ សូមជំរាបថា ថេប្លេត OnePlus Pad ដែលដំណើរការជាមួយនិងបន្ទះឈីប e Dimensity 9000 គឺមានតម្លៃ 499 យូរ៉ូសម្រាប់ទីផ្សារអឺរ៉ុប និងតម្លៃ 37,999 (~$455) នៅលើទីផ្សារឥណ្ឌា។ ដូច្នេះ Pad 2 អាចនឹងមានតម្លៃ 45,000 (~$540) សម្រាប់ទីផ្សារឥណ្ឌា។
ថេប្លេតជំនាន់ថ្មី OnePlus Pad 2 ត្រូវគេទម្លាយថា នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 អាចនឹងមានតម្លៃ $540