
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវព័ត៌មាននៃការបង្ហាញនូវថេប្លេតស៊េរីថ្មី MatePad Pro 12.2 របស់ខ្លួន ដែលម៉ូដែលថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានអេក្រង់ Dual-Layer OLED។ ម៉ូដែលនេះ គឺជាថេប្លេតដំបូងបំផុតដែលមានកញ្ចក់អេក្រង់ Tandem OLED PaperMatte ។ អេក្រង់នេះ មានភាពធន់ជាងមុន និងផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។
កញ្ចក់ Tandem OLED សំដៅទៅលើដំណោះស្រាយនៃអេក្រង់កម្រិតខ្ពស់ ដែលមានច្រើនជាងមួយស្រទាប់ Layer ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបាននូវពន្លឺច្បាស់ជាងមុន និងការប្រើប្រាស់នូវ Visual Effects កាន់តែមានប្រសិទ្ធិភាពជាងមុនថែមទៀតផង។ កញ្ចក់ Dual-Layer OLED នេះ អាចបង្កើនទៅលើអាយុកាលនៃអេក្រង់នេះផងដែរ។ កញ្ចក់នេះ អាចកាត់បន្ថយនូវការប្រើប្រាស់នូវថាមពលបានដល់ទៅ 30% និងជួយអោយថេប្លេតនេះ ប្រើប្រាស់ថាមពលថ្មនេះ បានយូរជាងការប្រើប្រាស់នូវអេក្រង់ Single-OLED ។
សូមជំរាបថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដំបូងគេ ដែលបានបង្ហាញនូវថេប្លេត iPad Pro 2024 ជាមួយនឹងកញ្ចក់ Dual-Layer OLED ។ ក្រោយមកទៀត ក្រុមហ៊ុន Honor ក៏បានចូលរួមជាមួយនឹងស្មាតហ្វូន Magic 6 Ultimate Edition និង RSR Porsche Design។ កាលពីខែមុននេះ ក្រុមហ៊ុន Huawei ក៏ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញចេញនូវថេប្លេត Double-Layer OLED នៅក្នុងប្រទេសចិន ហើយពេលនេះ ក្រុមហ៊ុននេះ នឹងនាំយកនូវថេប្លេតនេះទៅកាន់ទីផ្សារសកលផងដែរ។ បើមើលទៅលើព័ត៌មាននៃការប្រកាសជាសកលនេះ ថេប្លេត Huawei MatePad Pro 12.2 នេះ នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។
សម្រាប់អេក្រង់ PaperMatte ក៏ផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់ និងអាចប្រើប្រាស់រលូនជាមួយនឹងប៊ិក Stylus នៅលើអេក្រង់ថែមទៀត។ អ្នកប្រើប្រាស់នឹងអាចទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យតាមរយៈការប្រើប្រាស់នូវ M-Pencil នៅលើថេប្លេត Flagship នេះ។ សម្រាប់ MatePad Pro 12.2 នេះ មានកម្រិតភាពច្បាស់ 2.8K high-end resolution និងមានប្រព័ន្ធកាមេរ៉ាក្រោយភ្លោះ ដែលមានកាមេរ៉ាគោល 13MP និង 8MP ultrawide-angle lens ។ សម្រាប់ថេប្លេតខាងមុខរបស់ថេប្លេតនេះ គឺមានទំហំ 8MP។ ថេប្លេតនេះដំណើរការនូវ HarmonyOS 4.2 និងមុខងារ AI ជាច្រើនទៀតផងដែរ៕
