ស្វែងរកពួកយើង:

ថ្លៃផលិត Huawei Mate 70 Series អាចនឹងមានតម្លៃខ្ពស់ជាង iPhone 16 ដល់ទៅ 30%

ដោយ

Koun Jab Luffy

08 តុលា 2024 08:03 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសនូវសមាសភាគដែលមានតម្លៃថ្លៃៗសម្រាប់ការផលិតស្មាតហ្វូន Mate 70 Series របស់ខ្លួន ដែលបានធ្វើអោយថ្លៃដើមនៃការផលិតស្មាតហ្វូននេះកាន់តែមានការកើនឡើងខ្ពស់។ ការបែកធ្លាយថ្មីមួយបាននិយាយថា ការផលិតស្មាតហ្វូន Mate Flagship ជំនាន់ថ្មីនេះ អាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Apple iPhone 16 ថ្មីៗនេះដល់ទៅ 30%។
យោងតាមអ្នកទម្លាយ @DirectorShiGuan បាននិយាយថា ក្រុមហ៊ុន Huawei គឺមានការប្រើប្រាស់នូវសមាសភាគដែលមានតម្លៃថ្លៃទៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួន។ សមាសភាគដែលមាមនតម្លៃថ្លៃនេះ គឺមានដូចជាបន្ទះអេក្រង់ ម៉ូឌុលកាមេរ៉ា ឡេនកាមេរ៉ា បន្ទះឈីប និងសមាសភាគជាច្រើនទៀត។ តាមរយៈនៃការបង្កើននូវគុណភាពទៅលើសមាសភាគជាច្រើនទៀតនៅលើស្មាតហ្វូន Huawei Mate 70 series នេះ អាចនឹងបង្កើនទៅលើតម្លៃនៃការផលិតផងដែរ។
Article image
អ្នកទម្លាយរូបនេះ បាននិយាយថា ការផលិតទៅលើស្មាតហ្វូនម៉ូដែល Huawei Mate 70 Series នេះ អាចនឹងមានតម្លៃការកើនឡើងខ្ពស់ជាងស្មាតហ្វូន iPhone 16 Series ដល់ទៅ 30%។ ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវសមាសភាគកម្រិតខ្ពស់សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងប្រើប្រាស់នូវ OmniVision camera sensors, 3D face recognition និងសមាសភាគជាច្រើនទៀតផង។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Mate 70 series នឹងទម្លាយនៅខែក្រោយនេះ។
Article image
ស្មាតហ្វូន Huawei Mate 70 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាក្នុងឆ្នាំនេះ ប៉ុន្តែវាចំពេលដែលមានការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 ផងដែរ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក៏ធ្វើអោយអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូនបត់បាន 3 តង់។ ក្រុមហ៊ុន Huawei ក៏ធ្វើការនៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ។ លោក Yu Chengdong ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Consumer Business Group បាននិយាយថា ស្មាតហ្វូន Mate 70 Series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំនេះ៕