ស្វែងរកពួកយើង:

ទីបំផុត Nissan Navara 2026 ចេញហើយ ប្តូររូបរាងថ្មីទាំងស្រុង តែខ្ចីគ្រោងឆ្អឹង Mitsubishi

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 08:00 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាភីកអាប់ Nissan Navara ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសអូស្ត្រាលី ដោយបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង កាន់តែហំ កាន់តែកាច។ ឡានភីកអាប់ Nissan Navara 2026 មកលើកនេះបានប្រើប្រាស់គ្រោងឆ្អឹង Ladder-frmae Chassis ដែលខ្ចីពី Mitsubishi Triton ហើយវាក៏ជាម៉ូដែល Navara ដំបូងបង្អស់ដែរ ដែលបានបំពាក់ចង្កូតបូមអេឡិចត្រូនិច ព្រមទាំងទទួលបានការអាប់ដេតទៅលើប្រព័ន្ធជើងក្រោម នៅក្នុងប្រទេសអូស្ត្រាលី ផងដែរ។
វាបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.4L Bi-turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 201 HP និងកម្លាំងរមួល 470 NM ហើយមានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ 7.7L/100KM ប៉ុណ្ណោះ។
Article image
Nissan Navara 2026 បំពាក់ប្រព័ន្ធបើកបរប៉ុង 2 (Easy 4WD System) ដែលដំណើរការដោយស្វ័យប្រវត្តិ និង មុខងារចាក់សោរប៉ុងក្រោយអេឡិចត្រូនិច ខណៈម៉ូដែល Navara ST-X និង Pro-4X បំពាក់ប្រព័ន្ធប៉ុង Super 4WD System ដោយបន្ថែមមុខងារចាក់សោរប៉ុងកណ្តាល និង Drive Modes ផងដែរ។ ភីកអាប់នេះមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ 3.5 តោន និង ដឹកបានទម្ងន់ 1 តោន។
Article image
បើនិយាយពីរូបរាងវិញ Nissan Navara 2026 មានការឌីហ្សាញបែបជ្រុងៗ កាន់តែមាំ និងកាចជាងមុន ហើយក៏បានផ្លាស់ប្តូរការឌីហ្សាញកាប៊ីនខាងក្នុង កាន់តែទំនើបផងដែរ ដោយខ្ចីពី Mitsubishi Triton ច្រើន ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 9 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ព្រមទាំងបានបន្ថែមនូវមុខងារជំនួយការបើកបរ ADAS កាន់តែសុវត្ថិភាពលើសពីជំនាន់មុន ផងដែរ។
Article image
យ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតបន្ថែម និងតម្លៃរបស់ Nissan Navara ឆ្នាំ 2026 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នោះទេ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕
ទីបំផុត Nissan Navara 2026 ចេញហើយ ប្តូររូបរាងថ្មីទាំងស្រុង តែខ្ចីគ្រោងឆ្អឹង Mitsubishi