ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ទីបំផុត Toyota ចេញឡានអគ្គិសនីថ្មី តម្លៃត្រឹមតែខ្ទង់ 2 ម៉ឺនដុល្លារជាងប្រជែង Tesla Model S

ដោយ

Penglin Chom

11 មីនា 2026 12:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
ទីបំផុត Toyota ចេញឡានអគ្គិសនីថ្មី តម្លៃត្រឹមតែខ្ទង់ 2 ម៉ឺនដុល្លារជាងប្រជែង Tesla Model S
 នេះគឺជាឡាន Sedan អគ្គិសនី កម្រិត Flagship ថ្មីរបស់ Toyota គឺ Toyota bZ7 ដែលទើបតែត្រូវបានដាក់ឲ្យបញ្ជាទិញជាផ្លូវការ នៅលើទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $26,000 ដល់ $34,000 ប៉ុណ្ណោះ។ ឡាន Toyota bZ7 ថ្មីនេះ នឹងចែកចេញជា 2 ជម្រើស គឺ 600 Pro និង 710 Ultra LiDAR ហើយមានចម្ងាយបើកបរ 600KM និង 710KM ហើយប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំង 277 HP។

អ្វីដែលពិសេសនោះគឺ Toyota bZ7 បានបំពាក់ Powertrain ពីក្រុមហ៊ុន Huawei ដោយក្នុងនោះរួមមានទាំង ម៉ូទ័រ, MCU និង Inverter នៅក្នុងដុំ Unit តែមួយ ហើយក៏ប្រើប្រព័ន្ធប្រតិបត្តិការណ៍ HarmonyOS និង អេក្រង់កម្សាន្តរបស់ Huawei ផងដែរ។ លើសពីនេះទៅទៀត Toyota bZ7 បានបំពាក់ប្រព័ន្ធ Smart Ecosystem របស់ក្រុមហ៊ុន Xiaomi ដែលអាចតភ្ជាប់ឡាន ទៅកាន់ស្មាតហ្វូន និងឧបករណ៍ Smart Home របស់ក្រុមហ៊ុន Xiaomi ដែលអនុញ្ញាតឲ្យម្ចាស់ឡាន អាចគ្រប់គ្រងទៅលើឧបករណ៍ Xiaomi នៅក្នុងផ្ទះ ពីក្នុងឡានបានតែម្តង ដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ផ្ទះពីក្នុងឡាន ជាដើម។
Article image
បើនិយាយពីរូបរាងវិញ ឡាន Toyota BZ7 មានការឌីហ្សាញទាន់សម័យ និងទំនើបតែម្តង ហើយបានបំពាក់ អំពូល Daytime Running Light LED រចនារាងដង្កៀបក្តាម និងទ្រវែងនៅផ្នែកខាងមុខ យ៉ាងទាក់ទាញ អមដោយតួខ្លួនបែបស្ព័រ ប្រើដៃទ្វារលិបចេញចូល និង ដំបូលរាងទាល ផងដែរ។ Toyota BZ7 មានប្រវែងតួខ្លួន 5.13m ទទឹង 1.96m កម្ពស់ 1.50m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.02m ធ្វើឲ្យទំហំរបស់វា ប្រហាក់ប្រហែលទៅនឹង Tesla Model S, BYD Han L និង BMW i5 ផងដែរ៕
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.