ស្វែងរកពួកយើង:

ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ តម្លៃត្រឹមតែ 1,499$ ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

29 មករា 2024 10:30 ព្រឹក

អាន 2 នាទី

Article image
កាលពីរសៀលថ្ងៃទី 28 ខែមករា ឆ្នាំ2024 ក្រុមហ៊ុន HONOR ប្រចាំនៅកម្ពុជា បានធ្វើពិធីបើកសម្ពោធស្មាតហ្វូនស៊េរីទំនើបថ្មីមួយទៀតគឺម៉ូឌែល HONOR Magic V2 5G ដែលជាកំពូលស្មាតហ្វូនមានអេក្រង់អាចបត់បាន ស្ដើង និង ធន់តាន់ ក្នុងតម្លៃពិសេសត្រឹមតែ 1,499$ តែប៉ុណ្ណោះ។
នៅក្នុងពិធីសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G នេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និង YAKO TECHNOLOGY គ្រប់ជាន់ថ្នាក់ នៅ Morgan Tower ជាន់ទី47។
Article image
HONOR Magic V2 5G គឺជាប្រភេទទូរស័ព្ទដៃទំនើប និង មានភាពប្រណីតលេចធ្លោដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងធ្វើឡើងជាមួយនឹងរចនាបទស៊ីវិល័យ ទាន់សម័យ។ តួនៃទូរស័ព្ទផលិតពី Titanium មាំធន់អាចបត់បានរហូតដល់ទៅ20ឆ្នាំដោយគ្មានហានិភ័យ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ10ដង មុនដំបូងគេបង្អស់នៅលើពិភពលោក ព្រមទាំងមានភាពស្ដើងកម្រាស់ត្រឹមតែ 4.7mm ទម្ងន់ 231g ។
Article image
ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “គិតមកទល់ពេលនេះ តួលេខនៃការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium អាចបត់បាន20ឆ្នាំ កើនឡើងដូចទឹកបាក់ទំនុប។ អាស្រ័យហេតុនេះវត្តមានជាផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G លើកនេះ នឹងបើកទំព័រជោគជ័យថ្មីសម្រាប់ក្រុមហ៊ុន HONOR ដណ្តើមយកទីផ្សារធំ ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”។
Article image
គួររំលឹកផងដែរថា កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) អង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អីុនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡៈល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។
Article image
Article image
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ត្រូវបានសាទរខ្លាំងជាមួយនឹងតម្លៃលក់ល្អមួយគ្មានពីរគឺត្រឹមតែ 1,499$ ហើយព្រមទាំងមានកាដូជូនថែមទៀតផង។ ចាប់ពីនេះតទៅ អតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ។
Article image
Article image
Article image
Article image
Article image
ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ តម្លៃត្រឹមតែ 1,499$ ប៉ុណ្ណោះ