ស្វែងរកពួកយើង:

ទំហំ និងទម្ងន់ iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានបញ្ជាក់ច្បាស់ហើយ!

ដោយ

Koun Jab Luffy

06 មិថុនា 2024 03:18 រសៀល

អាន 2 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ មានការទម្លាយម្តងរួចមកហើយទៅលើគែមអេក្រង់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ម៉ូដែល iPhone 16 Pro Max ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro Max នឹងមានគែមអេក្រង់ស្តើងជាងគេ បំផុតនៅក្នុងចំណោមស្មាតហ្វូននៅលើទីផ្សារទូទាំងពិភពលោក និងម៉ូដែល iPhone 16 Pro គឺជាស្មាតហ្វូនបន្ទាប់។ យោងតាមការបែកធ្លាយនៅថ្ងៃនេះ គឺមានការបញ្ជាក់ជាថ្មីពីទំហំទាំងមូលរបស់ស្មាតហ្វូនទាំងពីរនេះថែមទៀតហើយ។
iPhone 16 Pro នឹងមានតួខ្លួនទំហំ 149.6x71.45x8.25mm និងមានទម្ងន់ 194g ប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 15 Pro គឺមានទំហំ 146.6x70.6x8.25mm និងទម្ងន់ 187g។ ដូច្នេះផ្អែកតាមទំហំនេះ បញ្ជាក់ថា iPhone 16 Pro ធំជាង ម៉ូដែលមុន។ ចំពោះម៉ូដែល Pro Max ក៏មានទំហំធំជាងម៉ូដែលមុនផងដែរ។ iPhone 16 Pro Max នឹងមានតួរខ្លួនទាំងមូល ទំហំ 163.02x77.58x8.26mm ប្រៀបធៀបជាមួយជំនាន់មុនទំហំត្រឹមតែ 159.9x76.7x8.25mm ប៉ុណ្ណោះ។ សម្រាប់ទម្ងន់ iPhone 16 Pro Max នឹងធ្ងន់ជាង 4g ទៅលើជំនាន់មុនដែលមានទម្ងន់ 225g។
Article image
iPhone 16 Pro នឹងមានអេក្រង់ទំហំ 6.3 អ៊ីង ធំជាងជំនាន់មុនទំហំត្រឹមតែ 6.1 អ៊ីង។ សម្រាប់ iPhone 16 Pro Max ក៏នឹងមានទំហំធំដល់ទៅ 6.9 អ៊ីង ដែលធំជាងជំនាន់មុនទំហំ 6.7 អ៊ីង។ នៅពេលនេះ យើងមើលទៅលើគែមអេក្រង់វិញម្តង។ ស្មាតហ្វូន iPhone 16 Pro Max គឺមានគែមត្រឹមតែ 1.55mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិង iPhone 15 Pro គឺមានគែមដល់ទៅ 1.71mm។ ដូច្នេះនៅខែកញ្ញាខាងមុខនេះ យើងមើលឃើញនូវស្មាតហ្វូនដែលគែមអេក្រង់ស្តើងជាងគេបំផុត គឺត្រឹមតែ 1.2mm សម្រាប់ម៉ូដែល Pro និង 1.15mm សម្រាប់ម៉ូដែល Pro Max។
ទំហំ និងទម្ងន់ iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានបញ្ជាក់ច្បាស់ហើយ!