ស្វែងរកពួកយើង:

ទំហំថ្ម អេក្រង់ បន្ទះឈីបនៅលើ Honor 400 Series ត្រូវបានទម្លាយហើយ!

ដោយ

Koun Jab Luffy

17 ឧសភា 2025 08:45 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 22 ខែឧសភានេះ ក្រុមហ៊ុន Honor នឹងមានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Honor 400 និង Honor 400 Pro របស់ខ្លួនសម្រាប់ទីផ្សារសកលហើយ ដោយស្មាតហ្វូនទាំង 2 នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3ហើយនិងបន្ទះឈីប 8 Gen 3 រួមជាមួយនឹងមានថាមពលថ្មទំហំ 5,300mAh ថែមទៀតផង។
យោងតាមរបាយការណ៍ជាច្រើនថ្មីនេះ បានអះអាងថា ស្មាតហ្វូន Honor 400 series នឹងលក់នៅក្នុងទីផ្សារនៃប្រទេសចិននៅថ្ងៃទី 28 ខែឧសភាខាងមុខនេះហើយ។ យោងតាមការបង្ហោះថ្មីមួយនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានទំហំថ្មធំជាងសម្រាប់ទីផ្សាររបស់ចិន ខណៈពេលដែលទីផ្សារសកលវានឹងមានទំហំថ្មតូចជាង។ សម្រាប់អេក្រង់របស់ស្មាតហ្វូន Honor 400 ត្រូវបានគេនិយាយថា គឺនឹងមានកម្រិតភាពច្បាស់ 1.5K resolution ទំហំ 2736x1264 pixels ហើយនិងមានបន្ទះឈីប Snapdragon 7 series ជំនាន់ទី 4 រួមជាមួយរ៉េមទំហំ 12GB+12GB Virtual RAM ហើយនិងថាមពលថ្មទំហំដល់ទៅ 7,200mAh។
Article image
DCS បានអះអាងថា ស្មាតហ្វូន Honor 400 និង 400 Pro នេះ គឺមានអេក្រង់ទំហំ 6.55-អ៊ីង កញ្ចក់រាបស្មើរ flat OLED panel និងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវថាមពលថ្មទំហំ 7,200mAh។ សម្រាប់ម៉ូដែល Chinese Edition ទៅលើ Honor 400 គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 4 ខណៈពេលដែល  global version ប្រើប្រាស់នូវបន្ទះឈីបSnapdragon 7 Gen 3។
Article image
ស្មាតហ្វូន Honor 400 Pro នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Gen 3 ខណៈពេលដែឡម៉ូឌែល global version របស់វាគឺប្រើប្រាស់នូវបន្ទះឈីបដូចគ្នា។ ស្មាតហ្វូននេះ ដំណើរការនៅលើ Android 15 ជាមួយនឹង Magic OS 9។ ស្មាតហ្វូន Honor 400 អាចនឹងបំពាក់នូវកាមេរ៉ាភ្លោះ ដែលកាមេរ៉ាគោលមានទំហំ  200-Megapixel+50-Megapixel (ultra-wide) ខណៈពេលដែលស្មាតហ្វូន Honor 400 Pro នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 200-Megapixel + 50-megapixel (ultra-wide) + 50-megapixel (telephoto) ៕