ស្វែងរកពួកយើង:

ទំហំថ្មរបស់ Samsung Galaxy Z Flip 6 និង Galaxy Tab S10+ ត្រូវបានទម្លាយចេញជាលើកដំបូង

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 05:27 ល្ងាច

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Series ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ បាននឹងកំពុងអង្រួនទីផ្សារស្មាតហ្វូនជាខ្លាំង ទន្ទឹមនឹងនេះ Samsung ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងរៀបចំគម្រោងក្នុងការបញ្ចេញឧបករណ៍ចល័តថ្មីៗបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ 2024 នេះ។ ដោយឧបករណ៍ជំនាន់ថ្មីទាំងនោះ គឺជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី និង Galaxy Tab S ជំនាន់ទី 10។
ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីដែលមានដូចជា Galaxy Z Fold 6 និង Z Flip 6 រួមនឹង Galaxy Tab S10 Series នឹងបង្ហាញវត្តមាននៅឆមាសទីពីរនៃឆ្នាំ 2024 នេះ។ ទន្ទឹមនឹងការរងចាំការបង្ហាញវត្តមានផ្លូវការណ៍មកដល់ ក៏មានលេចលឺព័ត៌មានជាច្រើនទាក់ទងនឹងផលិតផលថ្មីរបស់ Samsung នៅលើបណ្តាញសារព័ត៌មានអនឡាញជាច្រើនផងដែរ។ ហើយសម្រាប់ព័ត៌មានបែកធ្លាយថ្ងៃនេះ គឺនិយាយពី Galaxy Z Flip 6 និង Galaxy Tab S10+ ដោយឧបករណ៍ជំនាន់ថ្មីទាំងពីរនេះត្រូវបានទម្លាយចេញតាមរយះគេហទំព័ររបស់ស្ថាប័ន BIS។
បើតាមការបង្ហាញនៅលើគេហទំព័រ BIS ដែលដកស្រង់ការផ្សាយបន្តដោយបណ្តាញ 91mobile បានបង្ហាញថា Samsung Galaxy Z Flip 6 គឺមានលេខកូដសំគាល់ម៉ូដែល SM-F741 ចំណែក Galaxy Tab S10+ គឺមានលេខកូដសំគាល់ម៉ូដែល SM-X828 នេះបើតាមការបង្ហាញពីគណនី @rquandt។
សម្រាប់វត្តមានរបស់ Galaxy Z Flip 5 និង Galaxy Tab S9+ បច្ចុប្បន្ន គឺមានលេខកូដសំគាល់ម៉ូដែល SM-F731 និង SM-X810/SM-X816។ បើតាមការបង្ហាញនៅលើបញ្ចីរបស់ BIS បានឲ្យដឹងថា Galaxy Z Flip 6 គឺប្រើប្រាស់ថ្មដែលលេខកូដសំគាល់ EB-BF742ABE និង EB-BF742ABY ខណៈ Galaxy Tab S10+ ប្រើប្រាស់ថ្មមានលេខកូដ EB-BX828ABE / EB-BX828ABY។ ប៉ុន្តែ ប្រភពមិនបានបង្ហាញពីទំហំនៃឧបករណ៍ជំនាន់ថ្មីទាំងពីរនេះនោះទេ។
យ៉ាងណាបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា Galaxy Z Flip 6 គឺប្រើប្រាស់ថ្មចំនួនពីរកូន ក្នុងនោះមានទំហំ 1,097mAh និង 2,790mAh ដែលសរុបចូលគ្នាមានទំហំខ្ទង់ 3887mAh។ ចំនែក Galaxy Tab S10+ អាចនឹងមានថ្មទំហំ 10,090mAh ជាមួយនឹងការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging៕
ទំហំថ្មរបស់ Samsung Galaxy Z Flip 6 និង Galaxy Tab S10+ ត្រូវបានទម្លាយចេញជាលើកដំបូង