ស្វែងរកពួកយើង:

ទំហំថ្មរបស់កំពូលស្មាតហ្វូន Xiaomi 14 Ultra ត្រូវបានទម្លាយចេញមកហើយ

ដោយ

Koun Jab Luffy

07 កុម្ភៈ 2024 05:57 ល្ងាច

អាន 2 នាទី

Article image
ការបង្ហាញវត្តមាននៃកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Series នៅលើទីផ្សារ គឺកាន់តែខិតជិតមកដល់ខាងមុខនេះហើយ។ សម្រាប់បងប្អូន Xiaomi 14 Series ដែលត្រូវបង្ហាញវត្តមាននៅលើទីផ្សារសកល គឺនឹងមានម៉ូដែល Xiaomi 14 និង Xiaomi 14 Ultra ដោយមិនមានម៉ូដែល Xiaomi 14 Pro នោះទេ។ ហើយនៅមុនថ្ងៃបង្ហាញវត្តមានផ្លូវការមកដល់ ក្នុងពេលនេះ ក៏មានការទម្លាយពីបច្ចេកវិទ្យាថ្ម និងទំហំថ្មរបស់ម៉ូដែល Xiaomi 14 Ultra ផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ ត្រូវបានគេដឹងថា នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារសកលនាថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2024។ ហើយនៅមុនថ្ងៃប្រកាសចេញមកដល់ គណនី Weibo ទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនឈ្មោះថា Digital Chat Station បានធ្វើការទម្លាយព័ត៌មានគុណសម្បត្តិមួយចំនួនរបស់ Xiaomi 14 Ultra ព្រមទាំងទំហំថ្មផងដែរ។ បើតាមប្រភពគណនី Weibo ខាងលើនេះ បានបង្ហាញថា Xiaomi 14 Ultra គឺមានទំហំ 5,180mAh។ ប៉ុន្តែ អាចនឹងមានទំហំធំជាងនេះ គឺឡើងដល់ 5,300mAh។
Article image
បើតាមប្រភពដែលបានទម្លាយចេញនាពេលកន្លងមកបានបញ្ជាក់ថា Xiaomi 14 Ultra នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតប្រើខ្សែកំលាំងដល់ 80W Wireless Charging និងសាកតាមខ្សែកំលាំង 100W Wired Fast Charging។ សម្រាប់កំលាំងម៉ាស៊ីនវិញ Xiaomi 14 Ultra ក៏នឹងប្រើបន្ទះឈីប Snapdragon 8 Gen 3 ដូចបងប្អូនរួមជំនាន់របស់វាដែលបានប្រកាសផ្លូវការណ៍នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះផងដែរ ហើយនិងភ្ជាប់មកជាមួយរ៉េមទំហំធំបំផុតដល់ 16GB។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Xiaomi 14 Ultra នឹងបំពាក់នូវសែនស័រមេជំនាន់ថ្មីចុងក្រោយរបស់ Sony ស៊េរី LYT-900។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងដំឡើងមកជាមួយ Android 14 ស្រោបដោយ HyperOS ចេញពីប្រអប់តែម្តង៕
ទំហំថ្មរបស់កំពូលស្មាតហ្វូន Xiaomi 14 Ultra ត្រូវបានទម្លាយចេញមកហើយ