ស្វែងរកពួកយើង:

នាយកក្រុមហ៊ុន Nvidia បញ្ជាក់ថា ការរីកចំរើន AI នៅប្រទេសចិន គឺដោយសារ Huawei មិនមែន Nvidia នោះទេ!

ដោយ

Koun Jab Luffy

22 កក្កដា 2025 09:31 ព្រឹក

អាន 2 នាទី

Article image
លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia បានបង្ហាញនូវការជឿជាក់ថា ទីផ្សារបច្ចេកវិទ្យា AI នៅក្នុងប្រទេសចិន មិនត្រូវការក្រុមហ៊ុន Nvidia ដើម្បីរីកចម្រើននោះទេ ខណៈពេលដែលទីផ្សារនេះ គឺមានក្រុមហ៊ុន Huawei រួចហើយ។ លោកអគ្គនាយកក្រុមហ៊ុនបន្ទះឈីបរូប បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍មួយនៅពេលដែលគេសួរលោកថាហេតុអ្វីគាត់មើលឃើញថា ក្រុមហ៊ុនផលិតបន្ទះឈីប Ascend នឹងក្លាយជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាបំផុតនៅលើទីផ្សារនោះ។
សូមជំរាបថា លោក Jensen Huang បានចូលរួមក្នុងការសួរសំណួរទល់មុខនៅក្នុងប្រទេសចិន ជាមួយនឹងសារព័ត៌មាន CCTV។ គាត់បានបញ្ជាក់អំពីកត្តាជាច្រើនដែលធ្វើអោយក្រុមហ៊ុន Huawei អាចក្លាយជាគូប្រជែងដ៏ធំជាមួយនឹងក្រុមហ៊ុន AI ជាច្រើនទៀត។ បើទោះបីជាក្រុមហ៊ុន Nvidia និង Huawei គឺជាក្រុមហ៊ុនប្រជែងគ្នានៅក្នុងទីផ្សារ AI របស់ចិនក៏ដោយ លោកនាយកប្រតិបត្តិការ Jensen បាននិយាយថា ប្រទេសចិន អាចរីកចម្រើនទៅមុខបានទោះជាមាន ឬគ្មានក្រុមហ៊ុន Nvidia ខណៈពេលដែលក្រុមហ៊ុនផលិតបន្ទះឈីប  Ascend គឺអាចផលិតនូវបន្ទះឈីបបានដោយខ្លួនឯងនោះ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន Nvidia បាននិយាយបន្ថែមទៀតថា ក្រុមហ៊ុន Huawei បានដឹងអំពីដំណោះស្រាយ និងខិតខំដោយខ្លួនឯងជាជាងការរង់ចាំជំនួយ ឬស្វែងរកនូវពេលវេលាដ៏ត្រឹមត្រូវ។ ក្រុមហ៊ុន Huawei មានបច្ចេកវិទ្យា AI ដ៏អស្ចារ្យសម្រាប់ទីផ្សារបច្ចេកវិទ្យា AI។
Article image
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Huawei បានពង្រឹងទៅលើបន្ទះឈីប AI និងបច្ចេកវិទ្យាជាច្រើនរបស់ខ្លួនដើម្បីឈានទៅកាន់កម្រិតមួយទៀត។ បើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិក និងការបិទទៅលើសង្វាក់ផ្គត់ផ្គង់បន្ទះឈីបក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅតែអាចបង្កើតនូវឈីប AI ថ្មីសម្រាប់អតិថិជនរបស់ខ្លួនបានដដែល៕