ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Honor ទម្លាយចេញផ្នែកអេក្រង់ខាងមុខ និងផ្នែកខាងក្រោយរបស់ Magic 7

ដោយ

Koun Jab Luffy

18 តុលា 2024 10:50 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Honor ទើបតែទម្លាយអំពីព័ត៌មានលម្អិតអំពីស្មាតហ្វូនជំនាន់ថ្មី Magic 7 ហើយនឹងបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 30 ខែតុលានេះ។ ថ្មីៗនេះ នៅក្នុងការ Live Stream លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor ក៏បានទម្លាយអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ បើតាមការបង្ហាញរបស់លោក បានបញ្ជាក់ថា ស្មាតហ្វូន Magic 7 នេះមានគែម Bezels ស្តើងជាងមុន។
ដូចអ្វីដែលយើងបានឃើញនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាមានគែម bezels ស្តើងនៅគ្រប់ជ្រុង ហើយនិងមានការឌីស្សាញ គែមកោងដូចទៅនឹងម៉ូឌែលជំនាន់មុនៗផងដែរ។ ស្មាតហ្វូន Honor Magic 7 ថ្មីនេះ នឹងមានការឌីស្សាញបច្ចេកវិទ្យាអេក្រង់បែប pill-shaped សម្រាប់ដាក់នូវសិនស័រកាមេរ៉ា Selfie រួមជាមួយនិងប្រព័ន្ធ  3D face recognition system ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិនេះ ក៏បានបង្ហាញនូវផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ និងសម្បកស្មាតហ្វូននេះផងដែរ។ សម្រាប់ការឌីស្សាញខាងលើនេះ យើងគ្រប់អាចមើលឃើញយ៉ាងច្បាស់នូវ Lens, LED Flash និង laser focus របស់ស្មាតហ្វូននេះ។
Article image
បើនិយាយអំពីកម្មវិធី software នៅលើស្មាតហ្វូន Honor Magic 7 ថ្មីនេះវិញ ត្រូវបានលោក Zhao បង្ហាញចេញនូវជំនួយការឆ្លាតវៃ AI Agent របស់ក្រុមហ៊ុន Honor ដែលជាជំនួយការឆ្លាតវៃរបស់ខ្លួនផងដែរ។ នៅក្នុងការធ្វើ Demo នោះ លោក Zhao ធ្វើការអួតអំពី “កម្មង់កាហ្វេ 3 កែវ!” ហើយស្មាតហ្វូននេះ អាចស្វែងរកនូវកាហ្វេនេះបាន និងធ្វើការកម្មង់ទិញបានថែមទៀតផង។ អ្នកប្រើប្រាស់គ្រាន់តែត្រូវការធ្វើការបញ្ជាក់នូវការកម្មង់ ហើយក្រៅពីនេះ គឺជំនួយការឆ្លាតវៃដោយសំឡេងនេះគឺជាអ្នកធ្វើទាំងអស់។ ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃទី 30 ខែតុលាខាងមុខនេះ៕
នាយកប្រតិបត្តិ Honor ទម្លាយចេញផ្នែកអេក្រង់ខាងមុខ និងផ្នែកខាងក្រោយរបស់ Magic 7