ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Honor និយាយថា Huawei Mate 70 គឺជាគូប្រជែងដ៏ខ្លាំងម្រាប់គ្រប់ម៉ាកយីហោទាំងអស់!

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 12:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា គ្រោងនឹងបង្ហាញចេញជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Mate 70 Series របស់ខ្លួននៅក្នុងពេលខាងមុខនេះហើយ។ ជាមួយនិងវត្តមានស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា វា នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនផងដែរ។ បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិម្នាក់បានអោយដឹងថា ស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន Huawei នេះ គឺនឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញនៅលើទីផ្សារស្មាតហ្វូននាពេលខាងមុខនេះ។
លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បានធ្វើបទសម្ភាសន៍ផ្តាច់មុខមួយបន្ទាប់ពីព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Magic 7 series ថ្មីៗនេះ។ នៅក្នុងអំឡុងពេលនៃការសម្ភាសន៍នេះ អ្នករាយការណ៍ម្នាក់បានសួរថា ប្រសិនបើក្រុមហ៊ុនបានឃើញនូវគូប្រជែងដ៏ធំបំផុតនៅក្នុងទីផ្សារស្មាតហ្វូន flagship នោះ តើវាអាចជាស្មាតហ្វូន Mate 70? ទេ?
លោក Ming បានឆ្លើយតបថា ស្មាតហ្វូន Huawei Mate 70 នេះ នឹងក្លាយជាគូប្រជែងដ៏ធំបំផុត។ ក្រុមហ៊ុន Honor នៅតែបន្តក្នុងការរីកចម្រើនទៅមុខ ហើយក្រុមហ៊ុនក៏មានគោលដៅក្នុងការអភិវឌ្ឍស្មាតហ្វូននេះកាន់តែប្រសើរជាងមុន ហើយការសម្រេចចិត្តចុងក្រោយគឺនៅលើអតិថិជន។ លោក Zhao Ming បន្ថែមថា “ស្មាតហ្វូន Huawei Mate 70 គឺជាម៉ូឌែលដ៏ខ្លាំងក្លាបំផុតសម្រាប់គ្ប់ម៉ាកយីហោទាំងអស់ យើងនឹងព្យាយាមអោយបានល្អបំផុត និងអនុញ្ញាតអោយអតិថិជនបានស្គាល់នូវផលិតផលរបស់យើង។”
Article image
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បាននិយាយទៀតថា ស្មាតហ្វូន Huawei Mate 70 នេះអាចនឹងក្លាយជាគូប្រជែងដ៏ធំនៅក្នុងទីផ្សារ។ ស្មាតហ្វូន Flagship series នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅខែក្រោយនេះ។ លោក Zhao បានបញ្ជាក់ថា ក្រុមហ៊ុន Honor បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីបង្ហាញថា ក្រុមហ៊ុនមានក្រុមការងារ R&D និងសមត្ថភាពក្នុងការច្នៃប្រឌិតបាន។ យើងជឿជាក់ទៅលើផលិតផល និងកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ដូច្នេះពេលនេះ គឺពិតជាសំខាន់ណាស់ដែលក្រុមហ៊ុន Honor ត្រូវធ្វើអោយបានល្អបំផុត៕
នាយកប្រតិបត្តិ Honor និយាយថា Huawei Mate 70 គឺជាគូប្រជែងដ៏ខ្លាំងម្រាប់គ្រប់ម៉ាកយីហោទាំងអស់!