ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Huawei បញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នឹងដាក់លក់នៅខែកញ្ញាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

21 សីហា 2024 01:13 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីបត់ 3 តង់របស់ខ្លួនហើយ ខណៈដែលថ្មីៗនេះ ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយចេញចំនួន 2 ដងរួចមហើយ ដោយរាល់លើកស្មាតហ្វូននេះត្រូវបានគេឃើញកាន់ជាប់និងដៃរបស់លោក Richard Yu ដែលជានាយកប្រតិបត្តិផ្នែក Consumer Business Division របស់ Huawei។
យោងតាមលោក Richard Yu នៅថ្ងៃនេះ បានបញ្ជាក់ថា Huawei នឹងដាក់លក់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ នៅខែកញ្ញាខាងមុខនេះហើយ។ ការប្រកាសព័ត៌មានថ្មីនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ប្រគល់រថយន្តប្រណិត Stelato S9 ដែលដំណើរការនៅលើប្រព័នប្រតិបត្តិការ HarmonyOS បន្ទាប់ពីមានភ្ញៀវម្នាក់បានសួរសំណួរទៅលើ លោក Richard Yu ថា តើ Huawei នឹងដាក់លក់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នៅពេលណា គេនឹងទិញ! ភ្លាមៗនោះ លោកនាយកប្រតិបត្តិរូបនេះ បានឆ្លើយតបភ្លាមៗថា ខែក្រោយនេះហើយ។
Article image
គួរបញ្ជាក់ថា មុននេះ មានការទម្លាយម្តងរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Huawei នេះ ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 10 អ៊ីង ថែមទៀតផង។