ស្វែងរកពួកយើង:

នាយកប្រតិបត្តិ OPPO: ស្មាតហ្វូន Find Series នឹងមានការបង្ហាញចេញពីរម៉ូដែលជារៀងរាល់ឆ្នាំ

ដោយ

Koun Jab Luffy

28 ធ្នូ 2024 08:34 ព្រឹក

អាន 3 នាទី

Article image
យោងតាមរបាយការណ៍ថ្មីបានបង្ហាញថា Oppo គ្រោងនឹងបញ្ចេញទូរសព្ទស្មាតហ្វូនជាច្រើនម៉ូដែលក្នុងឆមាសទីមួយនៃឆ្នាំ 2025 ក្នុងប្រទេសចិន។ នៅថ្ងៃនេះផងដែរ ប្រធានផ្នែកផលិតផល Oppo Find-series លោក Zhou Yibao បានប្រកាសថា ស៊េរី Find នឹងធ្វើតាមកាលវិភាគនៃការប្រកាសចេញដែលមានស្ថេរភាពជាងមុន ជាមួយនឹងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូននេះជារៀងរាល់និទាឃរដូវ និងរដូវស្លឹកឈើជ្រុះ។
ទោះជាយ៉ាងណាលោក Zhou Yibao មិនបានបញ្ជាក់ឈ្មោះពិតប្រាកដនៃផលិតផល Find-branded ដែលត្រូវបង្ហាញវត្តមាននាពេលខាងមុខក្នុងព្រឹត្តិការណ៍និទាឃរដូវនោះទេ ប៉ុន្តែ បើតាមប្រភពរបាយការណ៍កន្លងមកបាននិយាយថា OPPO នឹងមានការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Find N5 និងកំពូលស្មាតហ្វូន Find X8 Ultra នៅក្នុងប្រទេសចិន នារដូវផ្ការីកដែលមានរយៈពេលពីខែមីនា ដល់ខែឧសភា។លោក Yibao បានបញ្ជាក់ថា Find N5 នឹងបង្ហាញខ្លួនមុន ហើយ Find X8 Ultra នឹងបង្ហាញវត្តមានតាមរយៈព្រឹត្តិការណ៍ដាច់ដោយឡែកមួយផ្សេងទៀត។
Article image
យោងតាមរបាយការណ៍ថ្មីៗនេះ បាននិយាយថា OPPO Find N5 នឹងបង្ហាញខ្លួននៅខែមីនា ឆ្នាំ 2025 ខណៈម៉ូដែល Find X8 Ultra និង Find X8 Mini នឹងបង្ហាញខ្លួននៅខែមេសា ឆ្នាំ 2025 រីម៉ូដែល Find X8S នឹងបង្ហាញខ្លួននៅនៅខែមេសា ឬខែឧសភា ឆ្នាំ 2025។ សម្រាប់ព្រឹត្តិការណ៍នារដូវស្លឹកឈើជ្រុះ OPPO អាចនឹងធ្វើការបង្ហាញចេញនូវម៉ូដែល Find X-series ជំនាន់ថ្មី។ ក្នុងរដូវកាលរដូវស្លឹកឈើជ្រុះរបស់ប្រទេសចិន គឺមានរយៈពេលពីខែកញ្ញា ដល់ខែវិច្ឆិកា ដូចនេះ OPPO Find X9 និង Find X9 Pro ដែលជាកំពូលស្មាតហ្វូនជំនាន់ថ្មីបន្ទាប់ពី Find X8 Series នឹងត្រូវបង្ហាញវត្តមាននៅឆ្នាំ 2025 យ៉ាងពិតប្រាកដ។
Article image
បើតាមការចេញផ្សាយដោយគណនី Digital Chat Station បានបញ្ជាក់ថា OPPO Find N5 នឹងមានការ Upgrade ថ្មីៗជាច្រើនដូចជា ការប្រើប្រាស់សែនស័រកាមេរ៉ា Periscope, បច្ចេកវិទ្យាសាកភ្លើងឥតខ្សែ wireless charging, បច្ចេកវិទ្យាតភ្ជាប់បណ្តាញផ្កាយរណប Satellite communication និងប្រព័ន្ធការពារទឹកកម្រិត IPX8 ជាដើម។ បន្ថែមពីនេះ Find N5 ក៏នឹងមានមុខងាររំញ័រថ្មីដោយប្រើនូវម៉ូទ័រ X-axis motor និងមានអេក្រង់ធំជាងជំនាន់ Find X3 ថែមទៀតផង។ នៅពេលបត់ Find N5 នឹងមានកម្រាស់ជាងនេះ Find X8 បន្តិច ប៉ុន្តែ មានទម្ងន់ស្រាល និងស្ដើងជាង។
Article image
សម្រាប់ Find X8 Ultra បំពាក់នូវសែនស័រកាមេរ៉ា telephoto micro ដែលមានន័យថា កាមេរ៉ា Telephoto lens របស់ Find X8 Ultra នឹងអាចប្រើមុខងារ micro lens សម្រាប់ថតរូបជិតបំផុតបានក្នុងគុណភាពច្បាស់ល្អផងដែរ។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
នាយកប្រតិបត្តិ OPPO: ស្មាតហ្វូន Find Series នឹងមានការបង្ហាញចេញពីរម៉ូដែលជារៀងរាល់ឆ្នាំ