ស្វែងរកពួកយើង:

នាយកប្រតិបត្តិក្រុមហ៊ុន Huawei បញ្ជាក់ថា ស្មាតហ្វូនជាច្រើន នឹងទទួលបាននូវបច្ចេកវិទ្យា 5G-A នៅក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

05 មីនា 2024 10:34 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការយ៉ាងខ្លាំងទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G-A ហើយនៅក្នុងពេលដដែលនេះ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនជាច្រើនដែលនឹងមានវបង្ហាញវត្តមាននៅលើ ឆ្នាំនេះផងដែរ។ ក្នុងពេលថ្មីៗនេះ នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុននេះ ក៏បានចែករំលែកអំពីការយល់ឃើញមួយចំនួនទៅលើរឿងនេះផងដែរ។
នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលបានប្រារព្ធឡើងនៅទីក្រុងបាសេឡូណាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានទម្លាយនូវដំណោះស្រាយជាច្រើននៃបណ្តាញ network និងការផ្លាស់ប្តូរឌីជីថលថែមទៀតផង។ ក្រុមហ៊ុននេះ ក៏បានលម្អិតបន្ថែមទៀតអំពីរបៀបដែលផលិតផលថ្មីៗទាំងនេះនឹងជួយអ្នកប្រើប្រាស់ និងសហគ្រាសជាច្រើនក្នុងការទទួលបាននូវប្រយោជន៍ដ៏ច្រើនថែមទៀត។  ទន្ទឹមនឹងនេះផងដែរ លោក Jin Wei ដែលជាប្រធានផ្នែកដំនោះស្រាយទៅលើការលក់របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៉េកាំង បាននិយាយថា ឆ្នាំនេះ ស្មាតហ្វូនជាច្រើននឹងទទួលបាននូវបច្ចេកវិទ្យា 5G-A technology។
ការដាក់អោយដំណើការនៅលើបច្ចេកវិទ្យាថ្មីនេះ នឹងក្លាយជាទ្វារដ៏សំខាន់ក្នុងការដំណើរការទៅលើកម្មវិធី និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ លោក  Jin Wei បាននិយាយទៀតថា បច្ចេកវិទ្យាថ្មីនេះ នឹងមានការបន្ថែមនូវមុខងារថ្មីដូចជា real-time translation, digital avatar នៅក្នុងការខលវីដេអូ និងជាច្រើនទៀត។  បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថាកំពុងតែធ្វើការនៅលើផលិតផល AR និង VR ជាច្រើនទៀតដែលនឹងធ្វើអោយស្មាតហ្វូននេះកាន់តែមានប្រសិទ្ធិភាព ឆ្លាតវៃជាងមុន និងបទពិសោធន៍នៃផលិតភាពការងារច្រើនជាងមុនសម្រាប់អ្នកប្រើប្រាស់ជាច្រើន។
Article image
ស្មាតហ្វូន Huawei Mate 70 series នេះ នឹងមានបច្ចេកវិទ្យា 5.5G network technology ផងដែរ។ បច្ចេកវិទ្យា 5G-A គឺជា version កម្រិតខ្ពស់នៃបច្ចេកវិទ្យា 5G ដែលមានល្បឿនលឿនជាងមុនដល់ទៅ 10 ដង ហើយវាមានល្បឿននៃការដោនឡូតដល់ទៅ 5-10GB ថែមទៀតផង៕