ស្វែងរកពួកយើង:

នាយកប្រតិបត្តិរបស់ Honor លោក Zhao Ming បានបង្ហើបពីវត្តមានស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Magic V3 ហើយ!

ដោយ

Koun Jab Luffy

16 មិថុនា 2024 10:16 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា ទើបតែប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Honor Magic V Flip ដែលជាម៉ូដែលបត់បញ្ឈរថ្មីដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន។ យោងតាម លោក Zhao Ming នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor នាពេលថ្មីៗនេះ ក៏បានពិភាក្សាអំពីស្មាតហ្វូនបត់បានដំបូងបំផុត Honor Magic V Flip ក៏បានបង្ហើបអំពីវត្តមានរបស់ស្មាតហ្វូនថ្មីមួយទៀតនោះគឺ Magic V3 ផងដែរ។
នៅក្នុងកិច្ចប្រជុំមួយបន្ទាប់ពីការប្រកាសបង្ហាញនូវស្មាតហ្វូន Magic V Flip នេះ លោក Ming បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវានឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បាន ដែលមានមុខងារអស្ចារ្យជាច្រើនក្នុងការប្រើប្រាស់ថែមទៀតផង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor រូបនេះ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Honor ទៅលើការច្នៃប្រឌិតថ្មីដែលក្រុមហ៊ុននេះ បានប្រើប្រាស់នៅលើស្មាតហ្វូន Magic V2 ដែលមានកម្រាស់ស្តើងបំផុតត្រឹមតែ 9.9mm។ បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Honor Magic V2 ដែលបានបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2023 នេ គឺជាស្មាតហ្វូនបត់បានស្តើងដំបូងបំផុតរបស់ពិភពលោក ដែលនៅពេលដែលបើកគឺមានកម្រាស់  4.7mm និងនៅពេលដែលបិទគឺមានកម្រាស់ 9.9mm។
Article image
សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ បើមើលទៅលើការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានថាមពលថ្មច្រើនជាង 5,000mAh ហើយវាក៏នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូន vivo X Fold 3 Pro នេះមានថាមពលថ្មទំហំ 5,700mAh cell ដែលនេះ គឺជាថាមពលថ្មធំបំផុតនៅក្នុងចំណោមស្មាតហ្វូនដែលអាចបត់បាន។ ស្មាតហ្វូន Magic V3 អាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា នៅក្នុងប្រទេសចិន៕
នាយកប្រតិបត្តិរបស់ Honor លោក Zhao Ming បានបង្ហើបពីវត្តមានស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Magic V3 ហើយ!