
បន្ទាប់ពីការបង្ហាញវត្តមាននៅលើ support page រួចមកនៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE នៅពេលនេះ បានបែកធ្លាយព័ត៌មានថ្មីថែមទៀតហើយ ដោយក្នុងនោះ ក៏មានការបញ្ចេញនូវលក្ខណៈសម្បត្តិទូទៅមួយចំនួនរួមមានទាំងការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ បើមើលទៅលើរូបងរាងស្មាតហ្វូនថ្មីនេះ គឺមិនសូវខុសពីជំនាន់មុននោះទេ ការឌីស្សាញថ្មីនេះ គឺមានការបំផុសគំនិតចេញពី Galaxy S24 Series អញ្ចឹងដែរ។
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ Samsung បានធ្វើការពង្រឹកទៅលើទំហំអេក្រង់ធំជាង FE ជំនាន់មុន។ បើតាមការបែកធ្លាយខាងលើនេះ បាននិយាយថា Galaxy S24 FE នឹងមានអេក្រង់ទំហំហ 6.7-អ៊ីង ដែលធំជាងជំនាន់មុន Galaxy S23 FE មានអេក្រង់ ទំហំ 6.4-អ៊ីង។ បន្ថែមពីនេះ ក៏មានការតម្លើងនូវពន្លឺអេក្រង់ពី 1450 nits ទៅ 1900nits ផងដែរ ខណៈដែលល្បឿន refresh rate គឺនៅតែបនប្រើប្រាស់ 120Hz។
ក្រៅពីអេក្រង់ធំហើយនោះនៅលើ S24 FE ក៏នឹងមានការប្រើប្រាស់ថាមពលថ្មទំហំដូចគ្នា។ ស្មាតហ្វូនននេះអាចនឹងមានថ្មទំហំ 4565mAh ហើយនិងមានការរំពឹងថាអាចនឹងធ្វើការទស្សនាវីដេអូនបានប្រហែលជា 29 ម៉ោង និងស្តាប់ចំរៀងបាន 78 ម៉ោង។ ស្មាតហ្វូននេះត្រូវគេទម្លាយទៀតថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400e ដែលមានភ្ជាប់នូបច្ចេកវិទ្យា AI ជាច្រើនទៀតផង។ នៅលើស្មាតហ្វូន S24 FE ត្រូវគេរំពឹងថា នឹងមានមុខងារថ្មីៗមួយចំនួនដូចជា Portrait Studio, Circle to Search និង Generative Edit ជាដើម។
និយាយពីកាមេរ៉ាវិញត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultrawide lens, ហើយនិងមួយគ្រាប់ទៀតមានទំហំ 8MP telephoto គាំទ្រនូវការហ៊្សូម 3x optical zoom។
