
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនម៉ូដែល Honor Magic V3 series និង MagicPad 2 tablet រួមជាមួយនិង Honor MagicBook Art 14 នៅលើទផ្សារប្រទសចិន។ នៅពេលនេះ មានដំណឹងថ្មីមកថា ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Magic 7 series ដែលជាម៉ូដែល Flagship របស់ខ្លួនថែមទៀតហើយ។ យោងតាមការទម្លាយចេញពី Digital Chat Station នៅថ្ងៃនេះ គឺមានការបញ្ចេញនូវព័ត៌មាថ្មីៗ ក៏ដូចជាចំណុចសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនម៉ូដែលស្តងដារបស់ Magic 7 ហើយ។
ផ្អែកតាមការទម្លាយខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ កម្រិត 1.5K ហើយនិងមានការប្រើប្រាស់នូវថាមពលថ្ម Large Silicon Battery។ ស្មាតហ្វូននេះ នឹងមានការបំពាក់មកជាមួយនូវកាមេរ៉ាក្រោយទំហំ 50-Megapixel ចំនូន 3 គ្រាប់តែម្តង។ អ្នកទម្លាយរូបនេះបន្តថា នៅលើស្មាតហ្វូននេះ គឺត្រូវបានធ្វើតេស្តជាមួយនិងសិនស័រ OmniVision OV50H នៅលើកាមេរ៉ាគោលរួចហើយ ខណៈដែលឡែនមួយទៀត Periscope telephoto camera គឺប្រើប្រាស់នូវសិនស័រ Sony IMX882។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4។

គួរបញ្ជាក់ថា ថ្មីៗនេះ មានសេចក្តីរាយការណ៌ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Qualcomm នឹងមានការប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 4 នេះ នៅខែតុលាខាងមុខនេះហើយ។ តាមការទម្លាយកន្លងមក គឺមានស្មាតហ្វូនជាច្រើនរួមមានដូចជា Xiaomi 15 series, iQOO 12, OnePlus 13,Realme GT 7 Pro គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC នេះដូចៗគ្នា។

សូមជំរាបថាថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Magic 7 Series នឹងមានអេក្រង់ប្រភេទ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Tandem និងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ថ្មទំហំ 6,000mAh+ ហើយនិងមានកាមេរ៉ាគោលទំហំ 50MP (OV50K)+50-MP(OV50H)+200-Megapixel (Samsung HP3, telephoto)។ លក្ខណៈសម្បតិខាងលើនេះ ត្រូវបានគេរំពឹងថា អាចរបស់ស្មាតហ្វូន Magic 7 Pro ឬ Magic 7 Ultimate។ Magic 7 lineup ត្រូវបានគេព្យាករណ៌ថា អាចនឹងសម្ពោធជាផ្លូវការនៅខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។
