ស្វែងរកពួកយើង:

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី Xiaomi 14 Civi មានការដាក់លក់ជាផ្លូវការនៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

21 មិថុនា 2024 09:46 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូន Xiaomi 14 Civi គឺជាម៉ូដែលមួយមានសមត្ថភាពខ្ពស់ស្រដៀងគ្នាទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតប៉ុន្តែ មានតម្លៃសមរម្យក្នុងការប្រើប្រាស់។ ថ្មីៗនេះ ស្មាតហ្វូននេះ ត្រូវបានគមើលឃើញថា ប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌាប៉ុន្តែមិនទាន់មានការដាក់លក់ជាផ្លូវការនោះទេ។ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ បានដាក់លក់នៅក្នុងប្រទេសនេះហើយ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានអោយដឹងថា ស្មាតហ្វូន Xiaomi 14 Civi ថ្មីនេះ មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស ក្នុងនោះរួមមានដូចជា Cruise Blue, Matcha Green (vegan leather) និង Shadow Black។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុននេះប្រកាសដាក់លក់ជាមួយតម្លៃចាប់ផ្តើម 42,999 INR ទៅលើម៉ូដែលមានទំហំ 8GB+256GB និងតម្លៃ 47,999 INR សម្រាប់ទំហំ 12GB+512GB។ សូមជំរាបថា នេះគឹជាចាប់ផ្តើមលក់ជាលើកដំបូងទៅលើស្មាតហ្វូន Xiaomi 14 Civi ហើយសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ អតិថិជននៅប្រទេសនេះ អ្នកអាចរកទិញស្មាតហ្វូននេះបាននៅលើ Flipkart, Xiaomi India, Mi Home Stores និងហាងលក់ចែកចាយផ្លូវការជាច្រើនទៀត។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Civi នេះ គឺមានការបំពាក់មកជាមួយនូវអេក្រង់ដែលមានទំហំ 6.55-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate, HDR10+ និងមានការទ្រទ្រង់ជាមួយនូវ  DCI-P3 color gamut 100% ហើយនិងមានពន្លឺអេក្រង់ 3000nits ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ គឺមានការ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC និងថាមពលថ្មទំហំ 4,700mAh។
Article image
និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel ខណៈពេលដែលកាមេរ៉ាខាងមុខភ្លោះទំហំ 50-Megapixel ផ្តល់នូវភាពសំបូរបែបសម្រាប់ថតរូបភាព selfies និងវីដេអូខល។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកនៅលើ HyperOS ។ ស្មាតហ្វូននេះបំពាក់នូវ  stereo speaker និងមុខងារជាច្រើនទៀតដូចជា dual-band Wi-Fi 6, 5G connectivity, Bluetooth 5.4, AAC/LDAC/LHDC support, NFC និង infrared sensor ជាដើម៕