
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនម៉ូដែលUltra ជាច្រើនសម្រាប់ឆ្នាំ 2026 នេះ គឺដឹងតែមានការប្រជែងគ្នាខ្លាំងហើយ ពីព្រោះថា ឆ្នាំនេះ ស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា 200MP Telephoto គ្រប់ម៉ូដែលតែម្តង។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ជាមួយនឹងកាមេរ៉ាទំហំ 200MP Telephoto។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន OPPO និង vivo ត្រូវគេរំពឹងថា នឹងបំពាក់នូវ 200MP Lens នៅលើស្មាតហ្វូន Find X9 Ultra និង Vivo X300 Ultra ដូចគ្នា។
យោងតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station (DCS) នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងផ្តល់ដំណោះស្រាយ 200MP telephoto សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Pura 90 Ultra ផងដែរ។ តាមការបញ្ជាក់ពី DCS អោយដឹងថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុន Top-5 ដែលតេស្តទៅលើស្មាតហ្វូន Flagship ជាមួយនឹងកាមេរ៉ា 200MP telephoto នេះ។ អ្នកទម្លាយរូបនេះ មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាគោលទំហំ 50MP, 1 អ៊ីង sensor ជាមួយនឹង variable aperture។

អ្នកទម្លាយ Digital Chat Station បានបន្ថែមថា សិនស័រ 200MP telephoto នេះក៏កំពុងតែតេស្តទៅលើសិនស័រទំហំ 1/1.28 អ៊ីង និងមានការទ្រទ្រង់នូវកាមេរ៉ា 3.5x optical zoom ដូចគ្នា។ ការបែកធ្លាយថ្មីនេះ បានទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងពិចារណាក្នុងការប្រើប្រាស់នូវសេនស័រខុសគ្នានេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ ក៏បានតេស្តទៅលើសេនស័រ A/B 40nm OV52A sensor និង 22nm SCC80XS sensor ផងដែរ។ សិនស័រទាំងពីរនេះ គឺមានទំហំដូចគ្នា គ្រាន់តែ 22nm គឺមានកម្រិត hardware ល្អប្រសើរជាង។

ការបែកធ្លាយខាងលើនេះ បានបន្ថែមថា ស្មាតហ្វូន Huawei Pura 90 Ultra នេះអាចនឹងបង្ហាញខ្លួនមុនចូលឆ្នាំចិនខាងមុខនេះ។ ស្មាតហ្វូន Ultra នេះ អាចជាផ្នែកមួយនៃស្មាតហ្វូន Pura 90 Series ដែលមានម៉ូដែល Huawei Pura 90, Pura 90 Pro និង Pura 90 Pro Plus៕
