ស្វែងរកពួកយើង:

នៅលើ Geekbench បង្ហាញថា Honor Power 2 នឹងមានការប្រើប្រាស់បន្ទះឈីប Dimensity 8500

ដោយ

Koun Jab Luffy

26 ធ្នូ 2025 04:20 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Honor នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Honor Win និង Win RT នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ ដោយម៉ូដែលថ្មីៗនេះ គឺផ្តោតខ្លាំងទៅលើការលេងហ្គេម។ ប្រភពខាងលើបន្តថា ក្រុមហ៊ុននេះ នឹងការបង្ហាញស្មាតហ្វូន Honor Power 2 នៅខែមករាឆ្នាំ 2026 ខាងមុខនេះហើយ ដែលស្មាតហ្វូននេះ នឹងមានថាមពលថ្មធំបំផុតនៅក្នុងការប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8-Series ។
នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ នៅថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench ហើយដោយថែមទាំងបញ្ជាក់ព័ត៌មានលម្អិតសំខាន់ៗនៃបន្ទះឈីបនេះផងដែរ។ យោងតាមរបាយការណ៍ខាងលើបានអោយដឹងថា ស្មាតហ្វូន Honor Power 2 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនទៀតដូចជា Redmi Turbo 5 / Poco X8 Pro និង Realme Neo 8 SE ផងដែរ។ យោងតាមរូបភាពនៅលើ Geekbench បង្ហាញថា Honor Power 2 ដោយមានភ្ជាប់ជាមួយនឹងលេខកូដ SER-AN00។
Article image
នៅលើបញ្ជី Geekbench បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek ដែលមាន prime CPU core ល្បឿន 3.40GHz, 3 x cores ល្បឿន 3.20GHz និង 4 cores ទៀតមានល្បឿន 2.20GHz។ សម្រាប់ក្រាហ្វិកកាតវិញ គឺ ប្រើប្រាស់នូវ Mali-G720 MC8 GPU ។ ផ្អែកទៅលើការបែកធ្លាយមុននេះ បានព្យាករណ៍ថា បន្ទះឈីបនេះ អាចនឹងជា Dimensity 8500។ ស្មាតហ្វូននេះ មានពិន្ទុ 1,532 នៅក្នុងការតេស្ត single-core និងពិន្ទុ 5,632 នៅក្នុងការតេស្ត multi-core ។ នៅលើ Geekbench បានបន្ថែមថា Honor Power 2 បំពាក់នូវរ៉េមទំហំ 12GB និង Android 16 ជាមួយនឹង MagicOS 10 layer។
Article image
គួរបញ្ជាក់ថា យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Honor Power 2 នឹងមានអេក្រង់ទំហំ 6.79-អ៊ីង OLED 1.5K, កាមេរ៉ាខាងមុខ 16MP និងកាមេរ៉ាខាងក្រោយទំហំ 50MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 10,080mAh។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្មលឿន  80W charging ហើយវាមានពណ៌ Midnight Black, Snow White និង Sunrise Orange៕