
នៅថ្ងៃនេះ OPPO បានទម្លាយចេញព័ត៌មានផ្លូវការណ៌របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 ជាថ្មីម្តងទៀតហើយមុនពេលដែលការប្រកាសចេញស្មាតហ្វូនកាន់តែខិតជិតចូលមកដល់។ ជាមួយនិងដំណឹងថ្មីនេះ OPPO ចង់បញ្ជាក់ពីមុខងារសំខាន់ថ្មីមួយ ហើយក៏នឹងមានការបង្ហាញនូវគំនូព្រាងថ្មីទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះផងដែរ។
បើតាមគម្រោងផែនការនោះ ក្រុមហ៊ុន OPPO នឹងមានការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 នេះនៅថ្ងៃទី 20th ខែកុម្ភៈនេះហើយ។ សម្រាប់រូបភាពដែលមានការទម្លាយចេញនៅថ្ងៃនេះ ក្រុមហ៊ុន OPPO ចង់បញ្ជាក់បន្ថែមថា នៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី N5 នេះ គឺនឹងមានការតម្លើងនូវមុខងារថ្មីមួយ ដែលអាចធ្វើការផ្ទេរ ឬក៏ផ្ញើរទិន្នន័យជាមួយនិង iPhone បាន។ មុខងារថ្មីនេះ នឹងធ្វើអោយអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្សេងគ្នានេះ អាចធ្វើការចែករំលែកឥឯកសារគ្នាទៅវិញទៅមុកបាន។
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានមុខងារ Smart Document feature ជាមួយនិងមុខងសសេរតាមរយៈ AI ទៀតផង។ OPPO Documents ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការអាប់ដែតទៅលើផ្នែកជាច្រើន រួមមានដូចជា Editing និង Translation ជាដើម។ មួយវិញទៀត នៅលើ OPPO Find N5 ក៏នឹងមានការបំពាក់មកជានូវបន្ទះឈីបថ្មី “Shanhai Communication Enhancement Chip” ដែលជួយដល់ការទំនាក់ទំនងគ្នានៅលើស្មាតហ្វូននេះបានកាន់តែល្អជាងមុនផងដែរ។ បន្ថែមពីនេះ សារទម្លាយថ្មីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូន Find N5 មានការបំពាក់នូវប្រព័ន្ធ Satellite Communication Edition ផងដែរ នេះបើតាមរូបភាពនៅលើបញ្ជីតេស្តសមត្ថភាព GeekBench។

OPPO Find N5 ត្រូវគេទម្លាយមុននេះថា នឹងប្រើឈីប Snapdragon 8 Elite 7-Core Edition និងមានថ្មទំហំ 5,600mAh ហើយនឹងមានកម្រាស់ត្រឹមតែ 9.2mm នៅបត់ និង 4.2mm នៅពេលលាតអេក្រង់។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 8.12-អ៊ីង LTPO OLED និងអេក្រង់ខាងក្រៅទំហំ 6.62-អ៊ីង AMOLED។
