
កាលពីពេលថ្មីៗនេះមានរបាយការណ៍មួយបាននិយាយថា Xiaomi នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Satellite Connectivity នៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Xiaomi Mix Fold 4។ ហើយនៅពេលនេះបើតាមការដកស្រង់ចេញពីបញ្ចីស្ថាប័ន 3C ពីបណ្តាញ ITHome បានបញ្ជាក់បន្ថែមពីបច្ចេកវិទ្យាសាកភ្លើង និងទំហំថ្មដែលត្រូវប្រើនៅលើ Xiaomi Mix Fold 4។
បើតាមបញ្ចីរបស់ 3C ដែលបង្ហាញដោយ ITHome បានឲ្យឃើញថា Xiaomi Mix Fold 4 គឺមានលេខកូដសំគាល់ម៉ូដែល 24072PX77C។ នៅបញ្ចីដដែលក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging ហើយ Xiaomi ក៏នឹងមានដាក់បន្ថែមឆ្នាំងសាកដែលមានលេខកូដ MDY-15-EQ មកនៅក្នុងប្រអប់ស្រាប់ថែមទៀតផង។
តាមប្រភពបានបញ្ជាក់ថា Xiaomi Mix Fold 4 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុនដែលគាំទ្របច្ចេកវិទ្យាភ្ជាប់បណ្តាញផ្កាយរណប Satellite Connectivity។ ហើយសម្រាប់ស្មាតហ្វូនដំបូងរបស់ Xiaomi ដែលគាំទ្របច្ចេកវិទ្យា Satellite Connectivity នេះ គឺជាម៉ូដែល Xiaomi 14 Series។
ចំពោះ Internal Code name របស់ Xiaomi Mix Fold 4 គឺ N18 ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះនឹងបំពាក់នូវកំពូលឈីប Snapdragon 8 Gen 3។ Mix Fold 4 នឹងប្រើប្រាស់ថ្មទំហំ 5,000mAh ចែកជាពីរ គឺទំហំ 2,390mAh និង 2,485mAh។
ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់់ Xiaomi នឹងដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយ 4 គ្រាប់ក្នុងមានទំហំ 50MP ជា OV50E main Sensor + OV13B ultra-wide-angle Sensor + OV60A close range telephoto 2X + S5K3K1 periscope telephoto 5X Sensor។ សម្រាប់សែនស័រសែលហ្វីវិញ គឺនឹងមានទំហំ 16MP ជាសែនស័រ OV16F ហើយស្មាតហ្វូននេះ គឺមានសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពនៅលើស៊ុមខាងស្តាំងដៃ៕
