ស្វែងរកពួកយើង:

នៅលើបញ្ជីមួយបង្ហាញថា OPPO Reno 15 សម្រាប់ទីផ្សារសកល នឹងបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 4

ដោយ

Koun Jab Luffy

26 ធ្នូ 2025 09:10 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ជាក់នូវព័ត៌មានលម្អិតស្តីអំពីការឌីស្សាញ រូបរាង និងអេក្រង់របស់ស្មាតហ្វូនស៊េរីថ្មី Reno 15 Series ដែលនឹងបង្ហាញខ្លួននៅលើទីផ្សារជាច្រើននាខែមករាឆ្នាំ 2026 ខាងមុខនេះហើយ ដែលនៅក្នុងនោះ ក៏មានប្រទេសឥណ្ឌាផងដែរ។ ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី Reno 15 Series ចំនួន 2 ម៉ូដែល ត្រូវបានគេប្រទះឃើញបានបង្ហាញខ្លួននៅលើ Geekbench ហើយ ដោយជាមួយនឹងបន្ទះឈីប Dimensity 8450។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OPPO ដែលមានលេខម៉ូដែល CPH2825 គឺបានបង្ហាញខ្លួននៅលើ Geekbench។ តាមបញ្ជីនៃវិញ្ញាបនបត្រខាងលើនេះ អោយដឹងថា ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូន Reno 15 ដែលនឹងមានលក់សម្រាប់ទីផ្សារសកល។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 7 Gen 4។ នៅក្នុងបញ្ជី Geekbench នេះ ថែមទាំងទម្លាយថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 12GB និង Android 16 ទៀតផង។ តាមការធ្វើតេស្តទៅលើស្មាតហ្វូននេះ គឺទទួលបានពិន្ទុ 1,192 នៅក្នុងការតេស្ត single-core និងពិន្ទុ 3,694 នៅក្នុងការតេស្ត multi-core ។
Article image
ស្មាតហ្វូន OPPO Reno 15 នេះអាចជា rebrand version របស់ស្មាតហ្វូន Reno 15C ដែលបង្ហាញខ្លួននៅដើមខែនេះ នៅក្នុងប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មី Reno 15C នេះ គឺមានអេក្រង់ទំហំ 6.59 អ៊ីង OLED LTPS កម្រិត 1.5K ល្បឿន 120Hz និងកាមេរ៉ាខាងមុខ 50MP។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាទំហំ 50MP (Sony LYT-700) គាំទ្រជាមួយនឹងមុខងារ OIS, 8MP (Sony IMX355) ultra-wide lens និង 50MP (Samsung JN5) telephoto ជាមួយនឹង 3x optical zoom។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 6,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 80W wired charging ប៉ុន្តែមិនមានបច្ចេកវិទ្យា Wireless Charging នោះទេ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនជំនាន់ថ្មី Reno 15c នេះ បំពាក់នូវសិនស័រស្កែនលើអេក្រង់, Dual speakers, X-axis linear motor, IR blaster និង IP68/69 ។ ស្មាតហ្វូននេះដំណើរការនូវ Android 16 និង ColorOS 16 ផងដែរ៕