ស្វែងរកពួកយើង:

នៅលើអេក្រង់ Galaxy S26 Ultra ត្រូវគេទម្លាយថា នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មី

ដោយ

Koun Jab Luffy

03 មករា 2026 03:37 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅពេលថ្មីៗនេះ បាននិយាយថា កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung នឹងមិនមានការ Upgrade ច្រើននោះទេ បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ ប៉ុន្តែនៅថ្ងៃនេះ មានលេចចេញនូវពាក្យចចាមអារ៉ាមថ្មីមួយទៀត បានបញ្ជាក់ជាថ្មីថា នៅលើស្មាតហ្វូនថ្មីនេះ គឺនឹងមានមុខងារថ្មីគឺ Invisible Screen ដែលមានន័យថា អ្នកដទៃ គឺមិនអាចមើលទៅលើអេក្រង់របស់អ្នកប្រើប្រាស់បាននោះទេ។
សម្រាប់មុខងារនេះ ក៏ត្រូវបានបញ្ជាក់នៅក្នុង One UI 8.5 ហើយស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងបំពាក់នូវមុខងារនេះ។ សូមជំរាបថា មុខងារថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានឈ្មោះហៅថា Privacy Display ហើយនៅពេលដែលអ្នកដំនើរការមុខងារនេះហើយ អ្នកនៅជុំវិញនេះ គឺមិនអាចមើលឃើញនូវអេក្រង់របស់ស្មាតហ្វូនអ្នកនោះទេ។ មុខងារថ្មីនេះ គឺពិតជាសំខាន់ណាស់នៅពេលដែលអ្នកស្ថិតនៅក្នុងទីប្រជុំជន ឬការធ្វើដំណើរជាសាធារណៈ។
Article image
តាមរូបភាព One UI 8.5 screenshots នេះ លោកអ្នក អាចមើលឃើញកាន់តែច្បាស់នូវ Privacy Display-Default ឬ "Maximum Privacy Protection" Setting ដែលអ្នកអាចកំណត់នូវមុំនៃការមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះ។ Privacy Display អាចធ្វើការបើកដោយស្វ័យប្រវត្តិ ហើយអ្នកក៏អាចកំណត់នៅក្នុងការប្រើប្រាស់នូវ Modes និង Routines App។ Privacy Display ក៏មាន Quick Settings Toggle បានយ៉ាងងាយស្រួល៕