ស្វែងរកពួកយើង:

នៅលើអេក្រង់ Huawei Pura 80 នឹងមិនបំពាក់នូវបច្ចេកវិទ្យា 3D face recognition នោះទេ

ដោយ

Koun Jab Luffy

08 មិថុនា 2025 10:07 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបបង្ហាញថា ក្រុមហ៊ុន Huawei ហាក់ដូចជាមិនមានគម្រោងនៅក្នុងការ upgrade ទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series នោះទេ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងប្រើប្រាស់នូវការឌីស្សាញរន្ធអេក្រង់ Pounch-Hole តែមួយគ្រាប់ប៉ុណ្ណោះ។ ផ្អែកតាមអ្វីដែលមាននៅក្នុងការបែកធ្លាយថ្មីពី DigitalChatStation បានអោយដឹងថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវអេក្រង់ Punch-Hole មួយគ្រាប់នៅលើស្មាតហ្វូនម៉ូដែល Pura 80។
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមិនមានការប្រើប្រាស់នូវបច្ចេកវិទ្យា 3D Face Recognition ដូចអ្វីដែលមាននៅលើស្មាតហ្វូនម៉ូដែល Mate 70 នោះទេ។ ថ្មីនេះ ក្រុមហ៊ុន Huawei ទើបតែចែករំលែកនូវវីដេអូទម្លាយថ្មីអំពី Periscope lens នៅលើស្មាតហ្វូនPura 80 series ផងដែរ។ តាមប្រភពខាងលើនេះបានបន្ថែមថា ក្រុមហ៊ុន Huawei នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 3D face recognition ផ្តាច់មុខនៅលើស្មាតហ្វូន Mate ប៉ុណ្ណោះ សម្រាប់ម៉ូដែៈផ្សេងៗទៀតរបស់ខ្លួន នឹងមិនមានការប្រើប្រាស់នោះទេ។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei បានប្រកាសចេញនូវបច្ចេកវិទ្យា 3D face recognition ជាលើកដំបូងនៅលើស្មាតហ្វូន Mate 60 Pro កាលពីឆ្នាំ 2023 ។ បច្ចេកវិទ្យានេះ គឺមាបនសមត្ថភាពអាចចាប់យកនូវមុខងារជាច្រើនជាទម្រង់ 3D ហើយក៏មានប្រើប្រាស់ផ្តាច់មុខតែនៅលើស្មាតហ្វូន Mate 60 និង 70 ប៉ុណ្ណោះ។
Article image
ទាក់ទងនឹងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះដែរ មានការទម្លាយថា ស្មាតហ្វូនម៉ូដែល Huawei Pura 80 នឹងមានការប្រើប្រាស់នូវឡែន 24mm variable aperture នៅលើកាមេរ៉ាគោល ខណៈដែលឡែន Periscope អាចមានទំហំ 89mm និងមានមកជាមួយនឹងមុខងារហ៊្សូម 3.7x optical zoom ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់កាមេរ៉ាស្មាតហ្វូន Pura 80 Series នៅមិនទាន់ទម្លាយនៅឡើយទេ៕
នៅលើអេក្រង់ Huawei Pura 80 នឹងមិនបំពាក់នូវបច្ចេកវិទ្យា 3D face recognition នោះទេ