ស្វែងរកពួកយើង:

បច្ចេកវិទ្យាសាកនៅលើ OPPO Find N6 និង OnePlus 15T ត្រូវបានទម្លាយនៅលើបញ្ជី 3C អាចនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

23 មករា 2026 09:47 ព្រឹក

អាន 3 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុន OPPO បានត្រៀមខ្លួនពន្លឿនទៅលើការបង្ហាញវត្តមាននូវស្មាតហ្វូនបត់បាន OPPO Find N6 នៅលើទីផ្សារប្រទេសចិនហើយ ដោយក្នុងនោះ ក៏បានត្រៀមបញ្ចេញស្មាតហ្វូន OnePlus 15T ផងដែរ។ នៅពេលនេះ ស្មាតហ្វូនទាំងពីរនេះ ទទួលបានវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន ហើយស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ស្មាតហ្វូនទាំងនេះមានលេខម៉ូដែល PLP110 និង PLP120 ហើយនឹងទទួលបាននូវការអនុម័តចេញពី 3C របស់ចិនរួចហើយ។ សម្រាប់លេខកូដ PLP110 គឺសម្រាប់ស្មាតហ្វូន OPPO Find N6 ខណៈពេលដែលស្មាតហ្វូន PLP120 អាចជាស្មាតហ្វូន Beidou Edition ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា Satellite Connectivity។
Article image
ក្រឡេកមើលនៅក្នុងវិញ្ញាបនបត្រ 3C នេះបានទម្លាយថា ស្មាតហ្វូនអេក្រង់បត់ Find N6 នេះ អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W fast charging ប្រៀបធៀបជាមួយ Find N5 កាលពីឆ្នាំមុននេះ បំពាក់នូវបច្ចេកវិទ្យា 50W wireless charging ជាមួយនឹងបច្ចេកវិទ្យា  80W wired charging ខណៈពេលដែលស្មាតហ្វូន Find N6 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា wireless charging នេះដែរ។ស្មាតហ្វូនអេក្រង់បត់បាន N6 ថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនបត់បានដំបូងបំផុតរបស់ពិភពលោកដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។
Article image
បើមើលទៅលើលេខកូដ PLZ110 វិញ អាចជាម៉ូដែល OnePlus 15T នៅក្នុងទីផ្សាររបស់ចិន។ នៅក្នុងវិញ្ញាបនបត្រ 3C នេះបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់នេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W wired charging ផងដែរ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងមិនមានបច្ចេកវិទ្យា  wireless chargingនោះទេ។ ពាក្យចចាមអារ៉ាមជាច្រើនមុននេះបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន OPPO Find N6 អាចនឹងមានការពន្យារពេលផងដែរ។
ខណៈពេលដែលពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែមករានេះ ហើយក៏អាចនឹងមានការពន្យារពេលដល់ខែមីនា។ ស្មាតហ្វូនOnePlus 15T នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Chinese Spring Festival ដែលធ្វើឡើងនៅក្នុងខែមីនាខាងមុខនេះហើយ ដែលអាចនឹងលឿនជាងវត្តមានរបស់ស្មាតហ្វូន OnePlus 13T ដែលបង្ហាញខ្លួនក្នុងខែមេសាឆ្នាំមុន។
Article image
ស្មាតហ្វូន OPPO Find N6 និង OnePlus 15T ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកល នៅក្នុងនាមជាស្មាតហ្វូន OnePlus Open 2 និង OnePlus 15T។ យ៉ាងណាមិញ របាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា សម្រាប់ Global Version របស់ស្មាតហ្វូនទាំងនេះ នឹងត្រូវលុបចោលផងដែរ។ សម្រាប់ទីផ្សារមួយចំនួនអាចនឹងទទួលបានស្មាតហ្វូននេះក្នុងនាមជាស្មាតហ្វូន Find N6 ៕
បច្ចេកវិទ្យាសាកនៅលើ OPPO Find N6 និង OnePlus 15T ត្រូវបានទម្លាយនៅលើបញ្ជី 3C អាចនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ!