
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការនៅលើសង្វាក់ Tablet ជំនាន់ថ្មីហៅថា OPPO Pad 3។ ហើយនៅមុនពេលនៃការបង្ហាញវត្តមានផ្លូវការណ៍មកដល់ Tablet ជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយព័ត៌មានជាច្រើននាពេលកន្លងមក។ ដូចជាក្នុងពេលនេះគណនី Digital Chat Station របស់ចិន បានធ្វើការទម្លាយពីគុណសម្បត្តិសំខាន់ៗជាច្រើនរបស់ OPPO Pad 3។
បើតាមការបង្ហើបនៅលើគណនី DCS បានឲ្យដឹងថា OPPO Pad 3 នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LCD Display ទំហំ 12-inch ហើយនិងគាំទ្រកម្រិតបង្ហាញ 3K ជាមួយល្បឿន refresh rate ខ្ពស់ដល់ 144Hz។ បន្ថែមពីនេះ OPPO Pad 3 ក៏អាចនឹងប្រើនូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ដែលនឹងមានភ្ជាប់ជាមួយរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យធំបំផុតដល់ 512GB។ DCS ក៏បានបញ្ជាក់ទៀតថា Oppo Pad 3 ក៏នឹងមានជម្រើសម៉ូដែលពាក់រ៉េមទំហំ 8GB ផងដែរ។ Android Tablet ជំនាន់ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេះ ក៏នឹងមានថ្មទំហំធំដល់ 9,510mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនកំលាំង 67W Wired Fast Charging។

បើតាមប្រភពទម្លាយព័ត៌មានកាលពីពេលថ្មីៗនេះ បាននិយាយថា OPPO Pad 3 នឹងមានតួរខ្លួនផលិតឡើងពីលោហៈ កាន់តែមានភាពរឹងមាំខ្លាំងជាងជំនាន់ទីពីរ (OPPO Pad 2)។ បើតប្រភពព័ត៌មានខាងលើជាការពិតមែននោះ មានន័យថា OPPO Pad 3 នឹងមានទំហំអេក្រង់ធំជាងឡើងដល់ 12-inch កម្រិត 3K ធៀបនឹងជំនាន់ Pad 2 ដែលមានទំហំ 11.61-inch IPS LCD Display ល្បឿន 144Hz គាំទ្រកម្រិតបង្ហាញ 2800 x 2000px។ ចំនែកការប្រើបន្ទះឈីបកំពូល Snapdragon 8 Gen 3 ក៏ជាការបង្កើនសមត្ថភាពដ៏សំខាន់សម្រាប់ Tablet ជំនាន់ថ្មីនេះ បើធៀបនឹងជំនាន់ទីពីរ ឬ OPPO Pad 2 ដែលប្រើបន្ទះឈីប MediaTek Dimensity 9000។ ទន្ទឹងនេះ ការបង្កើនទំហំរ៉េមពី 12GB នៅលើ Pad 2 ឡើងដល់ 16GB នៅលើ Pad 3 ក៏ជាការបង្កើនសមត្ថភាពដ៏សំខាន់ផងដែរ។

យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិតដែលនឹងមាននៅលើ OPPO Pad 3 យើងនឹងបានដឹងក្នុងពេលឆាប់ៗខាងមុខនេះនៅពេលដែលការបង្ហាញវត្តមានផ្លូវការណ៍មកដល់។ ដូចនេះ រងចាំតាមដានព័ត៌មានកម្អិតបន្ថែមទៀមរបស់ OPPO Pad 3 នៅលើគេហទំព័រ www.eworldmagz.com ឬនៅលើ facebook page: electronic world magazine ទាំងអស់គ្នាណា៕
