ស្វែងរកពួកយើង:

បច្ចេកវិទ្យាអេក្រង់ខាងក្រៅ និងខាងក្នុងរបស់ vivo X Fold 3 Series ត្រូវបានគេទម្លាយចេញមកហើយ

ដោយ

Koun Jab Luffy

06 មីនា 2024 09:55 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី vivo X Fold 3 Series ត្រូវបានគេរំពឹងថា នឹងមកដល់ផ្លូវការណ៍នៅប្រទេសចិននាចុងខែមីនានេះ។ ហើយនៅពេលនេះ បើតាមគណនី Weibo មួយរបស់ប្រទេសចិន បានធ្វើការបង្ហាញលម្អិតពីបច្ចេកវិទ្យាអេក្រង់របស់ vivo X Fold 3 Series នៅមុនកាលបង្ហាញខ្លួនមកដល់។
បើតាមរូបភាព Poster ដែលបានបង្ហាញដោយគណនី Weibo បានបង្ហាញថា vivo X Fold 3 នឹងបំពាក់អេក្រង់ខាងក្នុងទំហំ 8.03-inch ជាបច្ចេកវិទ្យាអេក្រង់បត់ Samsung E7-AMOLED Display។ ដែលអេក្រង់នេះមានកម្រិតពន្លឺខ្ពស់បំផុតដល់ 3,000nits គាំទ្របច្ចេកវិទ្យាបង្ហាញ LTPO មានរន្ធទំលុះអេក្រង់មួយគ្រាប់ហើយនិងអាចមានផ្ទៃបង្ហាញចេញសរុប 91.8% screen-to-body ratio។ ក្នុងរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អេក្រង់បត់ខាងក្នុងរបស់ X Fold 3 គឺគាំទ្រកម្រិត resolution 2,480 x 2,200px និងមានល្បឿន refresh rate 120Hz។
Article image
ហើយសម្រាប់អេក្រង់ខាងក្នុងរបស់ vivo X Fold 3 វិញ នឹងមានទំហំ 6.53-inch ជាបច្ចេកវិទ្យាអេក្រង់ AMOLED Display ដែលមានកម្រិតពន្លឺខ្ពស់ដល់ 3,000nits ដូចគ្នា ហើយនិងគាំទ្របច្ចេកវិទ្យា 8T-LTPO និងមានស្រោបការពារដោយបច្ចេកវិទ្យាស្រទាប់កញ្ចក់សេរ៉ាម៉ិចថែមទៀតផង។ ប្រភពក៏បានបញ្ជាក់ទៀតថា អេក្រង់ខាងក្រៅរបស់ vivo X Fold 3 ក៏មានល្បឿន refresh rate 120Hz និងគាំទ្រកម្រិតបង្ហាញចេញ 2,748 x 1,172px។ ហើយអ្វីដែលចាប់អារម្មណ៍នោះ គឺប្រភពបានបញ្ជាក់បន្ថែមថា អេក្រង់ខាងក្នុង និងខាងក្រៅរបស់ vivo X Fold 3 ក៏នឹងគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ Ultrasonic Sensor ថែមទៀតផង។
Article image
បើពិតដូច្នោះមែន vivo នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រើបច្ចេកវិទ្យា Ultrasonic In-Display Fingerprint Sensor នៅលើស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។ ទន្ទឹងនឹងនេះសម្រាប់ម៉ូដែល vivo X Fold 3 Pro ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ខាងក្នុង និងខាងក្រៅដូចគ្នានឹងម៉ូដែលស្តង់ដារ X Fold 3 ផងដែរ។ vivo X Fold 3 ត្រូវបានគេរំពឹងថា ទំនងជានឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 2 ខណៈម៉ូដែឡ vivo X Fold 3 Pro ឬទំនងជានឹងបំពាក់ឈីប Snapdragon 8 Gen 3 របស់ Qualcomm៕
បច្ចេកវិទ្យាអេក្រង់ខាងក្រៅ និងខាងក្នុងរបស់ vivo X Fold 3 Series ត្រូវបានគេទម្លាយចេញមកហើយ