ស្វែងរកពួកយើង:

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ

Koun Jab Luffy

17 មេសា 2024 09:23 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវឈ្មោះថ្មីទៅលើម៉ូដែល P-Series ទៅជាស្មាតហ្វូន Pura 70 series នោះ បានធ្វើអោយស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះមានការគាំទ្រកាន់តែខ្លាំង។ ខណៈពេលដែលការពេញនិយមកាន់តែកើនឡើងនោះ ការបែកធ្លាយថ្មីមួយ ក៏បានលើកឡើងអំពីបញ្ហានៃការផលិតស្មាតហ្វូនថ្មីនេះដែរ ដែលកត្តាថ្មីនេ បានធ្វើអោយមានកង្វះខាតទៅលើស្តុក ជាពិសេសទៅលើស្មាតហ្វូន Pura 70 Pro។
យោតាមការបង្ហោះនៅលើគណនីផ្លូវការ Weibo របស់ក្រុមហ៊ុន Huawei កាលពីនៅថ្ងៃទី 15 ខែមេសាកន្លងទៅនេះ គឺបានចាប់ផ្តើមនូវយុទ្ធនាការផ្សព្វផ្សាយទៅលើស្មាតហ្វូននេះ តាមរយៈការបង្ហោះនូវវីដេអូជាច្រើនអំពីស្មាតហ្វូន Pura series។ បើទោះបីជាវីដេអូនេះ មិនបានទម្លាយអំពីស្មាតហ្វូននេះក៏ដោយ ប៉ុន្តែមានការលើកឡើងថា ស្មាតហ្វូនថ្មីនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់។ លោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បាននិយាយថា ដំណឹងល្អ នឹងចាប់ផ្តើមឆាប់ៗនេះ ខណៈពេលដែលការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ក៏នឹងមកដល់ឆាប់ៗនេះដូចគ្នា។
Article image
យ៉ាងណាមិញ ប្រភពខាងក្នុងបានបញ្ជាក់ថា បញ្ហានៅក្នុងការផលិតអាចនឹងធ្វើអោយមានចំនួនកំណត់ទៅលើការផលិតស្មាតហ្វូន Pro និង Ultra។ សូមជំរាបថា បើតាមព័ត៌មាននេះដែលចែកចាយពីអ្នកទម្លាយ Digital Chat Station បានអះអាងថា សង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការទៅលើស្មាតហ្វូន Pura 70 នេះ ហាក់មិនភាពរលូននោះទេ។ អ្នកចែកចាយជាច្រើន បានរំពឹងថា ស្មាតហ្វូន Pura 70 និង Pura 70 Pro+ នឹងមានស្តុកច្រើនបំផុត។ សម្រាប់ការជាវម៉ូដែលនេះ គឺនឹងមានការចែមជូននូវកាសស្តាប់ FreeBuds 5 earbuds ផងដែរ។ សម្រាប់ស្មាតហ្វូន Pura 70 Pro អាចនឹងមានការលំបាកនៅក្នុងការផ្គត់ផ្គង់ និងពិបាកក្នុងការទិញថែមទៀតផង។
Article image
នៅក្នុងពេលដែលការប្រកាសជាផ្លូវការ គឺឆាប់ៗនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ហាងជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុន Huawei នៅក្នុងទីក្រុង Guangzhou និង Shenzhen ចាប់ផ្តើមទទួលនូវការកក់ទិញ (“blind box reservations”) ផងដែរ។ ប្រភពខាងលើនេះ បន្តថា ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះ អាចនឹងចាប់ផ្តើមមុនដាច់ខែមេសានេះ ហើយលឿនបំផុតគឺនៅថ្ងៃទី 18 ខែមេសានេះ។ សម្រាប់លក្ខណៈសម្បត្តិខាងក្នុងរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ ការបែកធ្លាយជាច្រើននិយាយថា ស្មាតហ្វូន Pura 70 series នេះ នឹងមានរ៉េមទំហំ 12GB ទៅ 16GB RAM, 1TB Storage និងកាមេរ៉ាខាងក្រោយ 3 គ្រាប់៕
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក