ស្វែងរកពួកយើង:

បណ្តាញ X គ្រោងនឹងជួលអ្នកសម្របសម្រួលចំនួន 100 នាក់ ដើម្បីដោះស្រាយបញ្ហាមាតិកា ដែលមានការរំលោភបំពានទៅលើកុមារ

ដោយ

Koun Jab Luffy

31 មករា 2024 10:07 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងការឆ្លើយតបមួយទៅនឹងបញ្ហាប្រឈមជាច្រើន ទៅលើការសម្របសម្រួលទៅលើមាតិការ ជាពិសេសនៅក្នុងការរំលោភបំពានទៅលើកុមារ ក្រុមហ៊ុនបណ្តាញសង្គម X របស់លោក Elon Musk បានរៀបចំនូវមជ្ឈមណ្ឌលសម្រាប់សម្របសម្រួលទៅលើមាតិកាកម្រិតខ្ពស់មួយ នៅក្នុងទីក្រុង Austin នៃរដ្ឋតិចសាស់។ នៅក្នុងមជ្ឈមណ្ឌល Austin នេះ នឹងត្រូវការអ្នកសម្របសម្រួលចំនួន 100 នាក់ ដើម្បីដោះស្រាយទៅលើទម្រង់ជាច្រើន នៃការបង្ហោះនូវមាតិកាដែលមានគ្រោះថ្នាក់។
នៅក្នុងការគ្រប់គ្រងដោយលោក Elon Musk ចាប់តាំងពីឆ្នាំ 2022 នេះ កម្មវិធី X នេះ គឺប្រឈមមុខទៅនឹងការរិះគន់ជាច្រើនសម្រាប់មាតិកា ដែលមានខ្លឹមសារចម្រូងចម្រាស និងការឃើញនូវកង្វះទៅលើគោលនយោបាយនៃការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាព។ កាលពីឆ្នាំមុននេះ មានគណនីច្រើនជាង 12.4 លានគណនី ដែលប្តេជ្ញាចិត្តក្នុងការប្រឆាំងទៅនឹងការប្រវ័ញ្ចផ្លូវភេទទៅលើកុមារ។
ដូច្នេះជាមួយនិងការសម្រេចចិត្តធ្វើការផ្លាស់ប្តូរខាងសម្រាប់មជ្ឈមណ្ឌល Austin នេះ គឺនឹងក្លាយជាការបង្កើតនូវទំនុកចិត្ត ក៏ដូចជាការបង្កើននូវសុវត្ថិភាពកាន់តែប្រសើរជាងមុន ដើម្បីឆ្លើយតបទទៅនឹងបញ្ហាជាច្រើនដែលកើតឡើង និងស្របទៅនឹងអ្វីដែលព្រឹទ្ធិសភាអាមេរិក និយាយអំពីការកេងប្រវ័ញ្ចទៅលើផ្លូវភេទកុមារនោះ។ តាមរយៈនៃការបង្កើតថ្មីនេះ ក្រុមហ៊ុននេះ មានគោលដៅក្នុងការជួលអ្នកសម្របសម្រួលចំនួន 100 នាក់នៅចុងឆ្នាំនេះ ដើម្បីដោះស្រាយទៅលើបញ្ហាជាច្រើនទៅលើមាតិកាបច្ចុប្បន្ននេះ។
យោងតាមលោក Joe Benarroch ដែលជាប្រធានផ្នែកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន X បានគូសបញ្ជាក់ថា ភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះ គឺផ្អែកទៅលើការស្វែងរកអ្នក ដែលមានទេពកោសល្យពិតប្រាកដមែន។ ក្រុមការងារនៅ Austin នេះ គឺត្រូវពិនិត្យមើលទៅលើដំណើរការនេះ យ៉ាងម៉តង់ចត់ដើម្បីធានាទៅលើប្រសិទ្ធិភាពនៃមជ្ឈមណ្ឌលនេះ៕
បណ្តាញ X គ្រោងនឹងជួលអ្នកសម្របសម្រួលចំនួន 100 នាក់ ដើម្បីដោះស្រាយបញ្ហាមាតិកា ដែលមានការរំលោភបំពានទៅលើកុមារ