ស្វែងរកពួកយើង:

បន្ទាប់ Honor ពេលនេះ Xiaomi កំពុងតែធ្វើការនៅលើកាមេរ៉ាទំហំ 200MP ដែរហើយ!

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 04:07 ល្ងាច

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP បានក្លាយជានិន្នាការថ្មីសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនធំជាច្រើននៅក្នុងការពង្រឹងសមត្ថភាពកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន។ ថ្មីៗក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi កំពុងតែដើរតាមនិន្នាការថ្មីនេះដែរសម្រាប់ស្មាតហ្វូន Redmi flagship របស់ខ្លួនដែលត្រៀមចេញនៅលើទីផ្សារនាពេលខាងមុខនេះ។ យោងតាមរបាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុននេះ បានធ្វើការនៅលើ Lens Sensor កម្រិតខ្ពស់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។
សូមជំរាបថា កន្លងមានក្រុមហ៊ុនជាច្រើនដូចជា Honor ក៏បានប្រើប្រាស់នូវកាមេរ៉ា 200MP នៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ ដូច្នេះដើម្បីប្រជែងទីផ្សារ ក្រុមហ៊ុន Xiaomi ក៏មានគម្រោងក្នុងការប្រើប្រាស់នូវយុទ្ធសាស្រ្តដូចគ្នាទៅលើស្មាតហ្វូន Redmi ដូចគ្នា។ ផ្អែកតាមអ្នកទម្លាយ DigitalChatStation ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីមួយកំពុងតែប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ដែលនេះ គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ។ សម្រាប់សិនស័រថ្មីនេះ ត្រូវបានរំពឹងថា នឹងមានទំហំ 1/1.56 អ៊ីង HP5 និង 1/1.4 អ៊ីង HPE imaging sensors ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏នឹងមានការប្រើប្រាស់នូវ periscope telephoto lens សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនដូចគ្នា។ ផ្អែកតាម XiaomiTime បានបញ្ជាក់ថា កាមេរ៉ាថ្មីនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Redmi flagship។ ពេលនេះ ក្រុមហ៊ុន Xiaomi កំពុងតែផ្តោតទៅលើស្មាតហ្វូន High-end Redmi ដែលមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងភាពច្នៃប្រឌិតជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះផ្តោតទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់បំផុតសម្រាប់ពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។
Article image
បើមើលទៅលើសិនស័រកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ ការប្រើប្រាស់សិនស័រ HPE គឺជាមានការអាប់ដែតចេញពី HP9 ហើយនឹងពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុតសម្រាប់ស្មាតហ្វូនថ្មីនេះ។ ការប្រើប្រាស់នូវសិនស័រថ្មីនេះ ក្រុមហ៊ុន Xiaomi អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Redmi K100 Ultra ហើយក្រៅពីបច្ចេកវិទ្យាកាមេរ៉ានេះ ស្មាតហ្វូនថ្មីនេះអាចនឹងប្រើប្រាស់នូវកាមេរ៉ា periscope telephoto lens សម្រាប់ Optical zoom និងបច្ចេកវិទ្យា Imaging AI និង optimized image processing កម្រិតខ្ពស់ផងដែរ។