ស្វែងរកពួកយើង:

បន្ទះឈីប Exynos 2500 នឹងមានការពង្រឹងទៅលើ Power Efficiency ប្រសើរជាងបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

20 ឧសភា 2024 08:19 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយជាច្រើនបាននិយាយអំពីបន្ទះឈីប Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Exynos 2500។ បើតាមរបាយការណ៍ថ្មីមួយ បាមបញ្ជាក់ថា បន្ទះឈីបជំនាន់ថ្មីនេះ អាចនឹងមានសមត្ថភាពអាចយកឈ្នះទៅលើបន្ទះឈីប Snapdragon 8 Gen 4 ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ទៅលើប្រសិទ្ធិភាពថាមពល (power efficiency)។ សូមជំរាបថា កាលពីដើមខែនេះ ក្រុមហ៊ុន Samsung និង  Synopsys បានប្រកាសនៅក្នុងសេចក្តីប្រកាសរួមគ្នាមួយថា ដៃគូរទាំងពីរ ទទួលបាននូវជោគជ័យក្នុងការផលិតទ្រង់ទ្រាយធំទៅលើការឌីស្សាញនៃដំនើរការ 3nm ។
ទាក់ទងនឹងការវិវត្តន៍ថ្មីនេះ ក៏មានការរំពឹងថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវការឌីស្សាញ 3nm នេះ សម្រាប់បន្ទះឈីប Exynos 2500 ផងដែរ។ បើតាមរបាយការណ៍ថ្មីមួយដែលដកស្រង់ចេញពី Business Korea បានអះអាងថា ស្មាតហ្វូន Galaxy S25 Series នេះ នឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងរបាយការណ៍នេះ បានអះអាងថា បន្ទះឈីប Samsung Exynos 2500 គឺមានប្រសិទ្ធិភាពថាមពល (energy efficiency) ប្រសើរជាងបន្ទះឈីប Snapdragon 8 Gen 4។
Article image
គួរបញ្ជាកក់ថា បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ជានិច្ចជាកាល គឺមានការផ្តោតខ្លាំងទៅលើ Raw Performance ខណៈពេលដែលបន្ទះឈីប Exynos វិញ គឺមានការផ្តោតទៅលើ Power Efficiency។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា បន្ទះឈីប Exynos 2500 គឺមានការដាក់អោយដំណើរការនៅលើ ARM Cortex-X5 cores។ បច្ចេកវិទ្យា ARM នេះ គឺនឹងជួយធ្វើអោយ Cortex-X5 ក្លាយជា CPU ដ៏ខ្លាំងក្លាបំផុត នៅលើស្មាតហ្វូន ហើយនិងមានភាពប្រសើរជាង Oryon CPU cores ដែលនឹងប្រើប្រាស់នៅលើបន្ទះឈីប Snapdragon 8 Gen 4៕
បន្ទះឈីប Exynos 2500 នឹងមានការពង្រឹងទៅលើ Power Efficiency ប្រសើរជាងបន្ទះឈីប Snapdragon 8 Gen 4