
នៅពេលនេះ Tianji 8400 ដែលជាបន្ទះឈីបស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek បានធ្វើអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន មានការចាប់អារម្មណ៍ដែលនឹកស្មានមិនដល់ទៅលើសមត្ថភាពរបស់ឈីបនេះ។ បើយោងតាមការបង្ហោះមួយចេញពី @Digital Chat Station នៅលើ Weibo ថ្មីៗនេះ បានអោយដឹងថា បន្ទះឈីប Tianji 8400 ទទួលបាននូវពិន្ទុនៅលើ AnTuTu ចន្លោះពី 1.7 លាន និង 18 លាន ដោយបានឈ្នះទៅលើបន្ទះឈីប Snapdragon 8s Gen 3 ដែលមានពិន្ទុប្រហែលជា 1.7 លានប៉ុណ្ណោះ។
Tianji 8400 គឺជាបន្ទះឈីបថ្នាក់កណ្តាលរបស់ក្រុមហ៊ុន MediaTek ត្រូវបានគេបជឿជាក់ថា អាចនឹងប្រកួតប្រជែងបានជាមួយនឹងបន្ទះឈីបកម្រិតខ្ពស់មួយចំនួនបានថែមទៀតផ។ យ៉ាងណាមិញ @Digital Chat Station ក៏បាននិយាយថា បន្ទះឈីប sub-flagship Tianji 8400 នេះ អាចប្រកួតប្រជែងជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 បានហើយអាចនឹង ប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើន សម្រាប់ការផលិតស្មាតហ្វូនលំដាប់ flagship នេះដែលមានតម្លៃយ៉ាងសមរម្យថែមទៀត។

បន្ទះឈីប Tianji 8400 នេះ ត្រូវបានគេរាយការណ៌ថា គឺមានគោលដៅសម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម 1500 យ៉ន់($223 USD)។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ @Digital Chat Station ក៏ធ្លាប់បានទម្លាយដែរថា ក្រុមហ៊ុន Redmi បានធ្វើការនៅលើផលិតផលជាច្រើនដែលមានបំពាក់នូវបន្ទះឈីប Tianji 9300+, Tianji 8400, Snapdragon 8 Gen 3 និងបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា មានស្មាតហ្វូន Redmi ទាំង 3 អាចនឹងមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាដូចជា គែមធ្វើពីលោហធាតុជាមួយនឹងតួខ្លួនធ្វើពីកញ្ចក់ អេក្រង់កម្រិតខ្ពស់ 1.5K ឬ 2K ហើយនិងមានការទ្រទ្រង់នូវ 100-watt fast charging និងថាមពលថ្មធំថែមទៀត៕
