
Samsung Electronics នឹងធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មី Galaxy S25 Series នៅដើមឆ្នាំ 2025 ខាងមុខនេះ ដែលអាចក្នុងខែមករា ឬខែកុម្ភៈ។ Galaxy S25 Series គឺមានសមាជិកកដូចជាGalaxy S25, S25+ និង S25 Ultra។ ដែលតាមប្រភពព័ត៌មានជាច្រើនបាននិយាយថា Galaxy S25 Ultra គឺនឹងប្រើប្រាស់កំពូលឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដែលធ្វើការ Custom ថ្មីដោយប្រើឈ្មោះបន្ថែមថា Snapdragon 8 Gen 4 For Galaxy។
ដោយឡែកនៅថ្ងៃនេះ នៅលើកម្មវិធី Geekbench បានធ្វើការបង្ហាញពីការធ្វើតេស្តសមត្ថភាពបន្ទះឈីប Snapdragon 8 Gen 4 ដែលនឹងត្រូវប្រើនៅលើ Galaxy S25 Ultra។ បើតាមការធ្វើតេស្តបង្ហាញថា ពិន្ទុរបស់បន្ទះឈីបជំនាន់ថ្មីនេះ គឺទទួលបាន 3,096 ពិន្ទុសម្រាប់អង្គគណនា Single-core CPU និង 9,080 ពិន្ទុនៅលើអង្គគណនា Multi-core CPU។

ទិន្នន័យពិន្ទុនេះ ឃើញថាទាបជាពិន្ទុនៃបន្ទះឈីប Snapdragon 8 Gen ដែលត្រូវបាន Geekbench ធ្វើតេស្តនៅលើម៉ូដែល OnePlus 13 ដែលមានពិន្ទុ 3,296 និង 10,049 សម្រាប់ single-core CPU និង multi-core CPU។ ក្រៅតែពីបង្ហាញទិន្នន័យពិន្ទុរបស់ Snapdragon 8 Gen 4 For Galaxy ក្នុងបញ្ចីក៏បានបង្ហាញទៀតថា Galaxy S25 Ultra ដែលចេញនៅដើមឆ្នាំក្រោយនេះ គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 15 ថែមទៀតផង។
ទោះជាយ៉ាងណានៅលលើបញ្ចីតេស្តបានបង្ហាញថា បន្ទះឈីបដែលប្រើនៅលើ Galaxy S25 Ultra គឺមានល្បឿនដំណើរការ 4.19GHz សម្រាប់ Primary-core CPU ខណៈនៅលើម៉ូដែល OnePlus 23 គឺមានល្បឿនដល់ 4.32GHz ចំនែក Efficiency-core CPU វិញ គឺមានល្បឿន 2.90GHz ទាបជាង 3.53GHz នៅលើ OnePlus 13។

នេះអាចជាមូលហេតុដែលធ្វើឲ្យបន្ទះឈីប Snapdragon 8 Gen 4 For Galaxy របស់ Galaxy S25 Ultra មានពិន្ទុទាបជាង Snapdragon 8 Gen 4 នៅលើ OnePlus 13។ យ៉ាងណានេះ គ្រាន់តែជាទិន្នន័យមិនទាន់ផ្លូវការណ៍ ដូចនេះយើងរងចាំការបង្ហាញវត្តមានរបស់ Galaxy S25 Ultra នៅដើមឆ្នាំក្រោយនេះទាំងអស់គ្នា ទើបយើងបានដឹងច្បាស់ពីអនុភាពពិតប្រាកដនៃបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 For Galaxy៕
