ស្វែងរកពួកយើង:

បន្ទះឈីប ទំហំថ្ម និងការរចនារបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra ត្រូវបានទម្លាយចេញជាថ្មីម្តងទៀត

ដោយ

Koun Jab Luffy

25 មេសា 2024 03:57 រសៀល

អាន 2 នាទី

Article image
ព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi K-Series គឺ K70 Ultra នៅតែបន្តបែកធ្លាយ។ ដូចជានៅពេលនេះអីចឹង គឺមានការទម្លាយជាថ្មីម្តងទៀតពីគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនឈ្មោះថា Digital Chat Station (DCS) ធ្វើការចែករំលែកនៅគុណសម្បត្តិសំខាន់ៗមួយចំនួនបន្ថែមទៀតរបស់ K70 Ultra នៅលើគណនី Weibo។ បើតាមការទម្លាយពីគណនី DCS បានបង្ហើបឲ្យដឹងថា Redmi K70 Ultra នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ TCL C8-OLED Display កម្រិត 1.5K ជាមួយការ Upgrade ការឌីស្សាញប្រសើរជាងជំនាន់មុនជាមួយការប្រើប្រាស់ស៊ុមប្រភេទលោហៈ និងផ្ទៃខ្នងក្រោយជាកញ្ចក់ (Color, Metal, Finish (CMF)។
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 Plus ដែលជាឈីបជំនាន់ថ្មីរបស់ MediaTek ដែលមិនទាន់ត្រូវបានប្រកាសចេញ។ ប៉ុន្តែ បន្ទះឈីបជំនាន់ថ្មីនេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងមានការបង្កើនសមត្ថភាពនៅលើអង្គគណនា Prime-core CPU ខ្ពស់ជាងជំនាន់ Dimensity 9300 តិចតួចប៉ុណ្ណោះ។ បន្ថែមពីនេះក៏មានព័ត៌មានលេចលឺថា K70 Ultra នឹងមានការបំពាក់ឈីបជំនួយសម្រាប់ប្រសិទ្ធិភាព និងបទពិសោធន៍ថ្មីក្នុងការលេងហ្គេមបានកាន់តែរលូនថែមទៀតផង។
Article image
ជាមួយគ្នានេះ DCS ក៏បានបញ្ជាក់បន្ថែមទៀតថា Redmi K70 Ultra នឹងបំពាក់មកជាមួយថ្មទំហំ 5,500mAh ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W Wired Fast Charging ផងដែរ។ ប្រភពដដែលក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងបំពាក់រ៉េមទំហំធំបំផុតដល់ 24GB ជាប្រភេទ LPDDR5x និងម៉េមូរីទំហំធំបំផុតដល់ 1TB UFS4.0។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Redmi K70 Ultra នឹងដំឡើងមកជាមួយមេទំហំ 50MP រួមជាមួយសែនស័រ Ultra-wide និង Macro។ យ៉ាងណាមិញទាំងនេះគ្រាន់តែជាព័ត៌មានបែកធ្លាយមិនទាន់ផ្លូវការណ៍នៅឡើយទេ។
Article image
ហើយ Xiaomi ដែលជាក្រុមហ៊ុនមេរបស់ Redmi មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិតណាមួយអំពីស្មាតហ្វូនជំនាន់ថ្មី K70 Ultra នោះទេ។ បើតាមប្រភពព័ត៌មានចុងក្រោយ បានបញ្ជាក់ថា Redmi K70 Ultra នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆមាសទីមួយក្នុងឆ្នាំ 2024 នេះ៕
បន្ទះឈីប ទំហំថ្ម និងការរចនារបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K70 Ultra ត្រូវបានទម្លាយចេញជាថ្មីម្តងទៀត