ស្វែងរកពួកយើង:

បន្ទះឈីប អេក្រង់ កាមេរ៉ា និងទំហំថ្មនៅលើ HMD Vibe 2 ត្រូវទម្លាយ!

ដោយ

Koun Jab Luffy

19 ឧសភា 2025 04:01 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេ តាមការបែកធ្លាយថ្មីមួយតាមរយៈគណនី HMD Meme នៅលើបណ្តាញសង្គម X បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Vibe ដែលជាជំនាន់ទី 2 របស់ខ្លួននៅលើទីផ្សារថែមទៀតហើយ។ ស្មាតហ្វូនស៊េរីថ្មី Vibe 2 នេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែមាននាំមកនូវមុខងារពិសេសៗជាច្រើនផងដែរសម្រាប់ប្រើប្រាស់។
ស្មាតហ្វូន HMD Vibe 2 នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 4 Gen 2 ជំនួសអោយបន្ទះឈីប Snapdragon 680 ដែលមាននៅលើស្មាតហ្វូន Vibe ជំនាន់ទី 1 ដែលមានវត្តមាននាពេលកន្លងមក។ នៅលើស្មាតហ្វូននេះគឺមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ហើយអាចបន្ថែម microSD Card ដល់ទៅ 512GB ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន  Vibe 2 នេះ មានការឌីស្សាញដែលផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន HMD ទៀតផង។
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានអេក្រង់ទំហំ 6.67-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 90Hz refresh rate និងមានមុខងារ HDR10 ផងដែរ។ ចំពោះកាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Vibe ជំនាន់ទី 1 គឺមានកាមេរ៉ាទំហំ 5MP ប៉ុណ្នោះ។ ស្មាតហ្វូន HMD ថ្មីនេះបំពាក់នូវកាមេរ៉ាភ្លោះខាងក្រោយទំហំ 50MP និង 2MP។
Article image
ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំងសាក 33W wired charging និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ផងដែរ។ សម្រាប់តម្លៃផ្លូវការ និងកាលបរិច្ឆេទនៃការលក់ទៅលើស្មាតហ្វូន Vibe 2 នេះ នៅមិនទាន់ទម្លាយនៅឡើយទេ៕
បន្ទះឈីប អេក្រង់ កាមេរ៉ា និងទំហំថ្មនៅលើ HMD Vibe 2 ត្រូវទម្លាយ!