
យោងតាមអ្នកទម្លាយ Digital Chat Station ដែលទើបតែបង្ហោះនៅលើ Weibo បានបង្ហាញថា បន្ទះឈីប “5nm” ជំនាន់ថ្មីដែលជាមួយនឹងបច្ចេកវិទ្យា Frame Interpolation Technology គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយ។ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់បានបញ្ជាក់អំពីឈ្មោះនៃបន្ទះឈីបនេះនៅឡើយទេនោះ មានការព្យាករណ៌ថា នេះអាចនឹងក្លាយជាបន្ទះឈីប Kirin 9-Series ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ដែលនឹងដំណើរការនូវដំណើរការ 5nm។
សម្រាប់បច្ចេកវិទ្យា Frame interpolation នេះ គឺមិនមែនជាគំនិតថ្មីនោះទេ ព្រោះថា បច្ចេកវិទ្យានេះធ្លាប់បានប្រើប្រាស់រួចហើយនៅលើទូរទស្សន៍ និងស្មាតហ្វូនជាច្រើនដើម្បីបង្កើតនូវ motion កាន់តែមានភាពរលូនជាងមុនជាមួយនឹងការបន្ថែមនូវ frames។ ការបែកធ្លាយនេះ ក៏មានការលើកឡើងទៅលើ “buffer compensation” ដែលសំដៅទៅលើបច្ចេកទេសនេះ ខណៈពេលដែលបច្ចេកវិទ្យា frame interpolation នេះ អាចនឹងទទួលបាននូវគុណប្រយោជន៍ជាច្រើន។
ជាមួយនិងបច្ចេកវិទ្យាថ្មីនេះ អ្នកលេងហ្គេមជាច្រើនអាចនឹងទទួលបាននូវបទពិសោធន៍អស្ចារ្យនៃការលេងហ្គេមយ៉ាងរលូនជាពិសេសទៅលើហ្គេមដែលទាមទារនូវ graphics hardware ធំៗនោះ។ អ្នកទម្លាយរូបនេះបានបន្ថែមថា បច្ចេកវិទ្យានេះអាចកាត់បន្ថយទៅលើការប្រើប្រាស់ថាមពល និងរក្សានូវថាមពលថ្មប្រើប្រាស់បានយូរថែមទៀតនៅក្នុងពេលលេងហ្គេមយូរៗ។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei មិនមែនជាក្រុមហ៊ុនផលិតស្មាតហ្វូនមុនគេដែលប្រើប្រាស់នូវបច្ចេកវិទ្យា frame interpolation tech នេះទេ។ ស្មាតហ្វូន OnePlus 12 បំពាក់នូវមុខងារមួយហៅថា HyperRendering ដែលជាឈ្មោះដ៏ទាក់ទាញទៅលើបច្ចេកវិទ្យា frame interpolation នេះ។
បន្ទះឈីប 5nm Kirin នេះ នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Huawei Mate 70 series ។ ស្មាតហ្វូននេះនឹងតម្លើងមកជាស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT។ យោងតាមរបាយការណ៍ជាច្រើនមុននេះ ស្មាតហ្វូនMate 70 series នេះ គឺមានអេក្រង់កម្រិត 1.5K គាំទ្រនូវបច្ចេកវិទ្យា LTPO display, កាមេរ៉ា Omnivision OV50K main ជាមួយនឹង ultra-large variable aperture និងថាមពលថ្មធំដែលប្រើប្រាស់នូវបច្ចេកវិទ្យា silicon negative electrode technology សម្រាប់ថាមពលថ្មកាន់តែមានប្រសិទ្ធិភាព។

ដើម្បីបង្កើនទៅលើសុវត្ថិភាពនេះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D face scanning ផងដែរ។ សម្រាប់មុខងារជាច្រើនទៀត គឹមានដូចជា 3D spatial zoom នៅក្នុងកាមេរ៉ា និងការទ្រទ្រង់នូវ satellite communication សម្រាប់ការសង្គ្រោះបន្ទាន់ថែមទៀតផង។ ស្មាតហ្វូន Mate 70 series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នេះដែលអាចនៅក្នុងខែធ្នូ ឬចុងខែធ្នូ៕
