
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន vivo បាននឹងកំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូន vivo S50 series នៅក្នុងប្រទេសចិននៅក្នុងខែនេះហើយ។ គិតមកទល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការណ៌នោះទេ។ ថ្ងៃនេះ មុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ក្រុមហ៊ុន vivo បានបញ្ចេញនូវរូបភាពផ្សព្វផ្សាយជាច្រើនដែលទម្លាយអំពីការឌីស្សាញ និងពណ៌របស់ស្មាតហ្វូននេះថែមទៀតផង។
តាមរយៈរូបភាពជាច្រើនដែលបានទម្លាយខាងលើនេះ បង្ហាញថាថា ស្មាតហ្វូនជំនាន់ថ្មី vivo S50 នេះមាន 4 ពណ៌គឺ Confession White, Space Black, Serene Blue និង Inspirational Purple។ ខុសប្លែកពីស្មាតហ្វូន vivo S50 Pro Mini ដែលមានកាមេរ៉ាវែងស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone Air នោះ សម្រាប់ស្មាតហ្វូន vivo S50 គឺប្រើប្រាស់នូវវិធីសាស្រ្តផ្សេង។ ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងថ្មី និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់គែមរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវលោហធាតុដែលយកទៅផលិតយន្តហោះ ហើយស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា IP68/69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។
សូមជំរាបថា មុននេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន vivo S50 នេះ នឹងមានអេក្រង់ទំហំ 6.59-អ៊ីងប្រភេទកញ្ចក់ OLED display ទ្រទ្រង់ជាមួយនឹងល្បឿន 120Hz refresh rate និងបង្ហាញចេញបានកម្រិត 1.5K resolution ជាពិសេសគឺមានការគាំទ្រដោយសិនស័រស្កែនoptical in-screen fingerprint sensor ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 8s Gen និងមានរ៉េមទំហំ 16GB ប្រភេទ LPDDR5x RAM និង UFS 4.1 storage។
ស្មាតហ្វូន vivo S50 ថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 50MP ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមាន 3 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX882 periscope telephoto lens។ ស្មាតហ្វូននេះដំណើរការនូវ Android 16 ជាមួយនឹង OriginOS 6 ហើយក៏ប្រើប្រាស់នូវថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន vivo ក៏ត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មី vivo V70 សម្រាប់ទីផ្សារអន្តរជាតិផងដែរ ហើយវាអាចនឹងមានការជម្រុញការឌីស្សាញចេញពីស្មាតហ្វូន vivo S50 ទៅលើការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិមួយចំនួននៃ Hardware ផងដែរ៕
