ស្វែងរកពួកយើង:

បែកធ្លាយ Huawei Pura 90 កំពុងតែតេស្តជាមួយនឹងសិនស័រកាមេរ៉ាថ្មីកម្រិត 1/1.28 អ៊ីង

ដោយ

Koun Jab Luffy

10 តុលា 2025 07:35 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mate 80 Series នាពេលឆាប់ៗនេះហើយ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនេះ កំពូលស្មាតហ្វូនលំដាប់ថ្នាក់ Flagship Pura 90 ដែលជំនាន់ថ្មីរបស់ក្រមហ៊ុននេះ មានការបែកធ្លាយព័ត៌មានថា នឹងបំពាក់នូវកាមេរ៉ាគោល Dynamic ផងដែរ។ នៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏ត្រូវបានគេនិយាយថា នឹងបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ (super-duper imaging tech) ថែមទៀតផង។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ DigitalChatStation បានអោយដឹងថា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង 5 របស់ប្រទេសចិន គឺបានធ្វើការរួចហើយទៅលើស្មាតហ្វូន Flagship របស់ខ្លួនសម្រាប់ឆ្នាំ 2026។ តាមការបែកធ្លាយខាងលើនេះ ត្រូវបានអ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន ចេញមកបញ្ជាក់ថា ក្រុមហ៊ុននោះ គឺជាក្រុមហ៊ុន Huawei ហើយក្រុមហ៊ុននេះក៏កំពុងតែតេស្តនៅលើសិនស័រកាមេរ៉ាកម្រិត 1/1.28 អ៊ីង ultra-large សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 series ទៀតផង។
Article image
នេះគឺជាសិនស័រថ្មីដែលនឹងបង្ហាញខ្លួននៅលើទីផ្សារស្មាតហ្វូននាពេលខាងមុខ ដែលមានគោលដៅក្នុងការនាំយកនូវបច្ចេកវិទ្យាថតរូបភាពទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា Pura គឺជាស្មាតហ្វូនដែលផ្តោតទៅលើការថតរូបភាពកាន់តែស្រស់ស្អាតតាមរយៈកាមេរ៉ាគោល និងសេនស័រ Zoom របស់វា។ បើមើលទៅលើស្មាតហ្វូន Pura 80 Ultra បំពាក់នូវកាមេរ៉ាគោលថ្មីដែលដំណើរការដោយ XD Portrait Engine ដែលអាចថតរូបភាពបានច្បាស់យ៉ាងអស្ចារ្យបំផុត។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra ដែលមានវត្តមាននៅពេលនេះ គឺមានការប្រើប្រាស់នូវកាមេរ៉ា 1-អ៊ីង Ultra Lighting HDR  ហើយកាមេរ៉ានេះ គឺមានការបំពាក់នូវកម្រិត 15x higher dynamic range ដែលមានកម្រិតដល់ទៅ 16EV។ បន្ថែមពីនេះ នៅលើកាមេរ៉ា ក៏មានភ្ជាប់ជាមួយនឹង ultra chroma sensor សម្រាប់ការថតរូបភាពបានច្បាស់នៅពេលយប់ថែមទៀតផង។ សម្រាប់ Ultra Lighting HDR អាចធានាបាននូវការថតរូបភាពបានច្បាស់ និងលម្អិតបំផុត។
Article image
បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei ក៏បានតេស្តទៅលើសិនស័រកាមេរ៉ាគោលថ្មី សម្រាប់ស្មាតហ្វូន Pura ជំនាន់ថ្មីផងដែរ ដោយសម្រាប់សិនស័រថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ ដូច្នេះប្រសិននេះគឺជាការពិតមែន ស្មាតហ្វូន Pura 90 ដែលបង្ហាញខ្លួននៅឆ្នាំក្រោយ នឹងបំពាក់នូវសិនស័រកាមេរ៉ាថ្មី ជាមួយនឹងការនាំយកនូវបច្ចេកវិទ្យាថតរូបភាពអស្ចារ្យបំផុត៕
បែកធ្លាយ Huawei Pura 90 កំពុងតែតេស្តជាមួយនឹងសិនស័រកាមេរ៉ាថ្មីកម្រិត 1/1.28 អ៊ីង