ស្វែងរកពួកយើង:

បែកធ្លាយកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 15 series

ដោយ

Koun Jab Luffy

02 មិថុនា 2024 08:52 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Xiaomi 15 និង Xiaomi 15 Pro ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 4 SoC។ ប្រសិនបើព័ត៌មាននេះក្លាយជាការពិតមែននោះ ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារនាខែតុលាខាងមុខនេះហើយ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញចេញពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មីថែមទៀតហើយ។
យោងតាមការបែកធ្លាយថ្មីដែលបានទម្លាយចេញដោយ Digital Chat Station នាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Xiaomi 15 និង 15 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាគោល OmniVision ទំហំ 50MP មានកម្រិត 1/1.3 អ៊ីង aperture ដូចគ្នា។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានការបំពាក់នូវស្រទាប់ការពារកញ្ចក់ជំនាន់ថ្មី ដែលគេហៅថា Multi-Layer Anti-Reflection Coating នៅឡែនកាមេរ៉ាស្មាតហ្វូនទាំងអស់ផងដែរ។ ស្រទាប់ការពារកញ្ចក់ជំនាន់ថ្មីនេះ នឹងជួយអោយការផលិតរូបភាពកាន់តែច្បាស់ ហើយនិងអាចកាត់បន្ថយនូវរូបភាពផ្សែងបានយ៉ាងល្អថែមទៀតផង។ ស្មាតហ្វូន Xiaomi 15 Pro ក៏អាចនឹងមានការប្រើប្រាស់នូវឡែន Periscope Telephoto ដែលជាមុខងារថ្មីរបស់ក្រុមហ៊ុន Xiaomi ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Ultra ផងដែរ។