ស្វែងរកពួកយើង:

បែកធ្លាយការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិទូទៅរបស់ Huawei Pura 90 Ultra នៅលើអ៊ីនធឺណិត

ដោយ

Koun Jab Luffy

14 មករា 2026 08:11 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មី Pura 90 Ultra របស់ក្រុមហ៊ុន Huawei ដែលនេះ គឺជាម៉ូដែលថ្មីមួយមានការ Upgrade រូបរាងកាន់តែប្រណិត និងមានសមត្ថភាពខ្ពស់ ជាពិសេគឺទៅលើកាមេរ៉ាតែម្តង។ បើមើលទៅលើគំនូសព្រាង នៅក្នុងពេលនេះ គឺបានបង្ហាញពីរូបរាងពិតរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ Huawei Pura 90 Ultra នេះកាន់តែច្បាស់ហើយ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយរបស់ចិនមួយរូប បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Ultra នេះ នឹងមានកាមេរ៉ាខាងក្រោយខ្លាំង ទំហំ 200MP Telephoto ហើយសិនស័រនេះ គឺជាប្រភេទ SmartSens SCC80XS ដែលប្រើប្រាស់នូវដំណើរការ 22nm។ ទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូនវិញនេះ គឺមានទំហំ 50MP 1 អ៊ីង មានការ ទ្រទ្រង់ជាមួយនូវ variable aperture ផងដែរ។ សម្រាប់ការឌីស្សាញកាមេរ៉ារបស់ស្មាតហ្វូន Pura 90 Ultra មានរូបរាងត្រីកោណដ៏ទាក់ទាញបំផុត។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 series នេះមានអេក្រង់ទំហំ 6.58 អ៊ីង និង 6.87 អ៊ីង គាំទ្រជាមួយនឹងបច្ចេកវិទ្យា 3D face recognition។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Huawei’s Kirin 9030 ខណៈពេលដែលស្មាតហ្វូន Pro និង Ultra នឹងប្រើប្រាស់នូវបន្ទះឈីប  Kirin 9030 Pro។
Article image
ស្មាតហ្វូន Pura Series ជំនាន់ថ្មីនេះនឹងប្រើប្រាស់នូវ HarmonyOS 6.1 ដែលផ្តោតទៅលើការងារ multitasking បានយ៉ាងរលូន។ ស្មាតហ្វូន Pura 90 នេះនឹងមានថាមពលថ្មទំហំ 6,000mAh ខណៈពេលដែលស្មាតហ្វូន Pro និង Ultra version មានថាមពលថ្មទំហំ 6,500mAh ឬ 7,000mAh ។ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា  100W wired និង 50W wireless ។
Article image
ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូន Huawei Pura 90 series នេះ នៅក្នុងខែឧសភាខាងមុខនេះ ហើយតម្លៃរបស់ស្មាតហ្វូននេះ នៅក្នុងប្រទេសចិន គឺអាចនឹងប្រហែលជា 5,499 យ៉ន់ (~$790) សម្រាប់ប្រភេទម៉ូឌែល Base ខណៈពេលដែលម៉ូឌែល Ultra នឹងមានតម្លៃខ្ពស់ជាងនេះ៕