ស្វែងរកពួកយើង:

បែកធ្លាយការសាកថ្ម Galaxy S26 Ultra ជាមួយនិងបច្ចេកវិទ្យាសាកកម្លាំង 60W Charging

ដោយ

Koun Jab Luffy

09 មករា 2026 08:23 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយចេញពី Ice Universe ដែលជាប្រភពជឿជាក់បាននៅថ្ងៃនេះ បានចែកចាយព័ត៌មានថ្មីពីកំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra ហើយ ដោយលើកនេះ គឺបញ្ជាក់ថា ការសាកថ្មតាមរយៈបច្ចេកវិទ្យាសាកថ្មីកម្លាំង 60W charging ដែលត្រៀមនឹងប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីនេះ។ ទៅលើការតេស្តបង្ហាញថា ការសាកពី 0% ទៅ 75% គឺប្រើប្រាស់ពេលវេលា 30 នាទី។
ជាមួយនិងបន្ថែម 15W ទៅលើឆ្នាំងសាក 45W ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra កន្លងមកនោះ មើលទៅហាក់ដូចជាមិមានការភ្ញាក់ផ្អើលទៅដោយសារតែការសាកនៅលើស្មាតហ្វូន Galaxy S25 Ultra កន្លងមករយៈ 30 នាទីដូចគ្នា គឺអាចទទួលបាន 72% ហើយ។ សូមជំរាបថា មុននេះមានព័ត៌មានថ្មីថា ស្មាតហ្វូន Galaxy S26 Ultra នឹងមានការបង្កើនថាមពលថ្មធំជាងមុន គឺដល់ទៅ 5,200mAh ដែលខ្ពស់ងជាងមុន 200mAh។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញថា ខ្លួននឹងមានការប្រើប្រាស់នូវឆ្នាំងសាកថ្មី 60W charger សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា នឹងមានការប្រើប្រាស់នៅលើគ្រប់ម៉ូដែលឬយ៉ាងណាទេ។ បើតាមការព្យាករណ៌ពីអ្នកតាមដាននានា បាននិយាយថា ការតម្លើងបច្ចេកវិទ្យាសាក 60W នេះ គឺមានតែនៅលើម៉ូដែល Ultra ប៉ុណ្ណោះ។ ទៅលើ S26 និង S26+ អាចនឹងប្រើប្រាស់បច្ចេកវិទ្យាសាក 25W និង 45W។
បែកធ្លាយការសាកថ្ម Galaxy S26 Ultra ជាមួយនិងបច្ចេកវិទ្យាសាកកម្លាំង 60W Charging