ស្វែងរកពួកយើង:

បែកធ្លាយកាលបរិច្ឆេតនៃការបង្ហាញវត្តមាន Reno 12 និង 12 Pro ហើយនិង OPPO Pad 3 រួមនឹង Enco X3 ទៀតផង

ដោយ

Koun Jab Luffy

29 មេសា 2024 03:09 រសៀល

អាន 2 នាទី

Article image
កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូន Reno 11 series នៅលើទីផ្សារប្រទេសចិន។ ថ្មីៗនេះមានរបាយការណ៌ថ្មីថា ក្រមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Reno 12 series នៅលើទីផ្សារស្មាតហ្វូនប្រទេសចិនថែមទៀតហើយ ដោយក្រុមហ៊ុនមិនត្រឹមតែមាន Reno 12 lineup ប៉ុណ្ណោះទេ គឺថែមទាំងមាន OPPO Pad 3 រួមជាមួយកាស Enco X3 TWS earbuds ថែមទៀតផង។ យោងតាមការទម្លាយចុងក្រោយរបស់ Digital Chat Station បាននិយាយពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានផលិតផលថ្មីៗទាំងនេះហើយ។
DCS បានទម្លាយថា ផលិតផលថ្មីៗរួមមានដូចជា OPPO Reno 12 និង 12 Pro, Pad 3 ហើយនិង Enco X3 គឺស្ថិតនៅក្នុងផែនការរបស់ក្រុមហ៊ុនហើយ ខណៈដែលការផលិតនូវសមាសភាគនៃសង្វាក់ផលិតកម្មទៅលើផលិតផលថ្មីៗទាំងនេះ ក៏បានច្បាប់ផ្តើមៗបណ្តើរៗហើយ។ ថ្មីៗនេះមានការបញ្ជាក់នូវពេលវេលានៃប្រកាសចេញរបស់ផលិតផលថ្មីៗទាំងនេះថែមទៀតផង ដោយប្រភពខាងលើនេះ និយាយថា អាចនឹងធ្វើឡើងនៅក្នុងចុងខែឧសភា ឬដើមខែមិថុណាខាងមុខ។ អ្នកទម្លាយរូបនេះ មិនមានការបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះនៅឡើយទេ។
Article image
ថ្មីៗនេះមានរបាយការណ៌និយាយថា ស្មាតហ្វូន Reno 12 ទាំងពីរនេះ នឹងមានអេក្រង់ OLED panel ជាមួយនិងការឌីស្សាញគែមជុំវិញកោងបែប micro curvature នៅគ្រប់ជ្រុងតែម្តង។ បន្ទះអេក្រង់់នេះ មានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate។ នៅលើ Reno 12 នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 8200 ខណៈដែលម៉ូដែល Pro អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9200 Plus។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការបំពាក់នូវថាមពលថ្ម 5,000mAh កម្លាំងសាក 80W fast charging។
Article image
Reno 12 ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គ្រាប់ទីពីរមានទំហំ+8-Megapixel (ultra-wide) និងគ្រាប់ទីបីមានទំហំ 50-Megapixel (2x telephoto)។ ចំពោះម៉ូដែល Reno 12 Pro ក៏អាចនឹងប្រើដូចគ្នានេះដែរ។ ស្មាតហ្វូនទាំងពីរនេះអាចនឹងមានកាមេរ៉ាមុខ Autofocus ទំហំ 50-Megapixel ដូចគ្នា។ ក្រឡេកមក OPPO Pad 3 ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែលកាសEnco X3 នៅមិនទាន់មានការទម្លាយព័ត៌មាននៅឡើយទេ។
បែកធ្លាយកាលបរិច្ឆេតនៃការបង្ហាញវត្តមាន Reno 12 និង 12 Pro ហើយនិង OPPO Pad 3 រួមនឹង Enco X3 ទៀតផង